សេដ្ឋកិច្ចទីផ្សារមានសមាសភាពសំខាន់ៗចំនួន៥ដូចខាងក្រោម ៖
ក. កម្មសិទ្ធឯកជន
- ធនធានសដ្ឋកិច្ចមួយធំ គឺជាកម្មសិទ្ធរបស់ឯកជន
- រដ្ឋទទួលស្គាល់សិទ្ធលើកម្មសិទ្ធរបស់វិស័យឯកជន
- ម្ចាស់កម្មសិទ្ធមានសិទ្ធប្រើប្រាស់ គ្រប់គ្រង និងលក់ធនធានដែលជាកម្មសិទ្ធរបស់ខ្លួន ។
ខ. សេរីភាពក្នុងការជ្រើសរើស
- ម្ចាស់កម្មសិទ្ធមានសេរីភាពក្នុងការប្រើប្រាស់ ជួល និងលក់ធនធានដែលជាកម្មសិទ្ធរបស់ខ្លួន ។
- អ្នកផលិត អ្នកលក់ អ្នកទិញ និងអ្នកប្រើប្រាស់មានសេរីភាពក្នុងការផលិត លក់ ទិញ និងប្រើប្រាស់ទំនិញ និងសេវាទាំងឡាយតាមចិត្តប្រាថ្នា ដោយគ្មានការបង្វិតបង្ខំឡើយ ។
គ. អត្ថប្រយោជន៍បុគ្គល
- ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ខិតខំប្រឹងប្រែងធ្វើឲ្យអាជីវកម្មរបស់ខ្លួនទទួលបានផលប្រយោជន៍ច្រើន
- អ្នកផលិត និងអ្នកលក់ខិតខំលក់នឹងជួលទំនិញ និងសេវារបស់ខ្លួនក្នុងតម្លៃខ្ពស់ រីឯអ្នកទិញនិងអ្នកប្រើប្រាស់ខិតខំស្វែងរកទិញទំនិញ និងសេវាដែលខ្លួនត្រូវការដែលមានគុណភាពខ្ពស់ និងតម្លៃថោក ។
ឃ.ការប្រកួតប្រជែង
- ការប្រកួតប្រជែងគឺជាយន្តការដ៏សំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ
- ការប្រកួតប្រជែងផ្តល់ប្រយោជន៍ដល់អ្នកទិញ និងអ្នកប្រើប្រាស់ឲ្យទទួលបាននូវទំនិញ និងសេវាដែលមានគុណភាពល្អ មានបរិមាណច្រើន បច្ចេកទេសទំនើប និងមានតម្លៃថោកសមរម្យ ។
- រដ្ឋធានាបិរយាកាសប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នៅលើទីផ្សារ ។
ង. ប្រព័ន្ធបង្កើតថ្លៃ
- រដ្ឋមិនមែនជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារទេ
- យន្តការទីផ្សារ (តម្រូវការ និងការផ្គត់ផ្គង់) គឺជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារ ។