Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ននេះមាន ៖

ក. តុលាការខេត្ត ក្រុង

  • វិសាលភាព​ ៖​ គ្របដណ្តប់លើដែនដីខេត្ត ក្រុងរបស់ខ្លួនទាំងមូល ។
  • សមត្ថកិច្ច ៖
  • ជំនុំជំរះគ្រប់រឿងក្តីដែលកើតឡើងក្នុងភូមិសាស្រ្តខេត្ត ក្រុងរបស់ខ្លួន ។
  • ជំនុំជំរះគ្រប់រឿងក្តីដែលគ្មានលក្ខណៈយោធាទោះបង្កដោយយោធិនក៏ដោយ ។
  • ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍ ។

ខ. តុលាការយោធា

  • វិសាលភាព ៖ គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ។
  • សមត្ថកិច្ច ៖
  • ជំនុំជំរះរឿងក្តីមានលក្ខណៈយោធា បង្កឡើងដោយយោធិន
  • ជំនុំជំរះរឿងក្តីដែលគ្មានលក្ខណៈយោធាទោះបង្កឡើងដោយយោធិន ក៏ដោយ ។
  • ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍ ។

គ. តុលាការឧទ្ធរណ៍

  • វិសាលភាព ៖ លាតសន្ធឹងលើផ្ទៃប្រទេសកម្ពុជាទាំងមូល ។
  • សមត្ថកិច្ច ៖
  • ជំនុំជំរះរឿងក្តីឡើងវិញតែមិនបន្ថែមទំងន់ទោសទៅលើជនជាប់ចោទឡើយ ។
  • ជំនុំជំរះតែក្នុងករណីមានបណ្តឹងឧទ្ធរណ៍មិនសុខចិត្តនឹងសាលាក្រមសាលាជំរះក្តីជាន់ទាប ។
  • ចេញសាលដីការ ។

ឃ. តុលាការកំពូល

  • វិសាលភាព ៖ លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
  • សមត្ថកិច្ច ៖
  • ជំនុំជម្រះក្តីតែក្នុងករណីមានបណ្តឹងសារទុក្ខមិនសុខចិត្តនឹងសាលដីការសាលាឧទ្ធរណ៍ ។
  • ជំនុំជម្រះតែអង្គច្បាប់​មិនជុំនុំជំរះអង្គហេតុ អង្គសេចក្តីទេលើកលែងតែក្នុងករណីមួយចំនួន ដែលកំណត់ក្នុងច្បាប់ ។
  • ចេញសាលដីការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login