ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឲ្យសម្រេចបាននូវសរសរស្តម្ភទាំងបួនគឺ៖
ក. ចំណេះដឹង
- បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
- ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
- យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណមក ។
ខ. ចំណេះធ្វើ
- បណ្តុះនូវមនោសញ្ចេតនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូបប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌ របស់ជាតិខ្លួនឥរិយាបថ ( ដេក ដើរ ឈរ អង្គុយ ) ទំនៀមទំម្លាប់ ប្រពៃណីជំនឿ សាសនា សិល្បៈ
- ចេះយកធ្វើដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួនឲ្យមកជាលក្ខណៈជាតិខ្លួននិងឲ្យសមស្របតាមដួងព្រលឹងជាតិ
- ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមកបំផ្លាញដល់ដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន ។
គ. ចំណេះដឹងអប់រំ
- ធ្វើការអប់រំស្វែងកាន់តែស៊ីជម្រៅ លើអត្តសញ្ញាណជាតិនិងដូងព្រលឹងរបស់ជាតិខ្លួន ( ប្រជារាស្រ្ត ទឹកដីប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ) ។
ឃ. ចេះរស់នៅក្នុងសង្គម
- ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបេងចែកវណ្ណៈ ឋានៈ ពណ៌ សម្បុរ ភេទ សាសនាជំនឿ
- ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
- ស្គាល់កាតព្វកិច្ចនិងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
- ការងារក្នុងវីជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មានទំនាក់ទំនងល្អជាមួយជាតិនិងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនានិន្នាការនយោបាយផ្សេងៗជាដើម ។