ពន្យល់ដោយសង្ខេប អំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌គឺ៖
- មាត្រា១៖ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច
- មាត្រា២៖ ប្រើប្រាស់ជាអតិបរមាននូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឲ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញ
- មាត្រា៣៖ សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែក សេដ្ឋកិច្ចសង្គមកិច្ចនិងផ្នែកវប្បធម៌ ដែលមានចេងនៅក្នុងកតិកាសញ្ញានេះ
- មាត្រា៤៖ ក្នុងការទទួលបានសិទ្ធិទាំងឡាយ ដែលធានាដោយរដ្ឋស្របតាមកតិកាសញ្ញានេះ
- មាត្រា៥៖ គ្មានបទបញ្ញត្តិណាមួយនៃកតិកាសញ្ញានេះអាចត្រូវបានគេបកស្រាយតម្រូវ ថារដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយមានសិទ្ធិណាមួយធ្វើសកម្មភាព
- មាត្រា៦៖ សិទ្ធិធ្វើការរងារផ្សេងៗ
- មាត្រា៧៖ សិទ្ធិរបស់បុគ្គលគ្រប់រូប ដើម្បីទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវនិងប្រកបដោយអំណោយផលនិងធានាត្រឹមត្រូវ
- មាត្រា៨៖ សិទ្ធិរបស់ជនគ្រប់រូបទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គម
- មាត្រា៩៖ កិច្ចគាំពារនិងជំនួយដ៏ទូលាយដែលអាចធ្វើទៅបាន
- មាត្រា១០៖ ទទួលស្គាល់សិទ្ធិមនុស្សគ្រប់រូប ក្នុងការទទួលជីវភាពគ្រប់គ្រាន់ សម្រាប់ខ្លួននិងសម្រាប់គ្រួសារខ្លួន
- មាត្រា១១៖ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់ៗរូប មានកម្រិតសុខភាពទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន
- មាត្រា១២៖ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ដើម្បីទទួលបានការអប់រំ
- មាត្រា១៣៖ រដ្ឋភាគីគឺទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូប ។