បញ្ញត្តិផ្សេងៗទៀតនៃវប្បធម៌ ៖
- Cultural Change វប្បធម៌ផ្លាស់ប្ដូរដើម្បីបំពេញតម្រូវការបំណងប្រថ្នារបស់មនុស្ស និងដើម្បីដោះស្រាយបញ្ហា ដែលកើតមានចំពោះមនុស្សដោយធ្វើឪ្យមនុស្សមានភាពងាយស្រួល និងបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍ ។
- Cultuer Shock កើតឡើងនូវពេលដែលមនុស្សជួបប្រទះនឹងវប្បធម៌ថ្មី ដែលគេគិតថាខុសពីវប្បធម៌របស់គេហើយគេមិនមែនវិវត្តន៍តាមស្ថានភាពជាក់ស្ដែងនាំឪ្យគេយល់ថាបុគ្គលនោះវិវត្តន៍មិនទាន់វា ។
- Subculture គឺជាចង្កោមនៃគំរូឥរិយាបថដែលត្រូវបានបង្កើតឡើងដោយក្រុមតូចៗនៅក្នុងសង្គមមានការប្រព្រឹត្តនិងទង្វើខុសពីសង្គមរួមឬសង្គមទាំងមូល ។
- Counterclture កើតឡើងនៅពេលដែលវប្បធម៌ផ្ទាល់ខ្លួន (Subculture) ប៉ះជាមួយនឹងវប្បធម៌សង្គមដោយមានការ ប្រជែងនឹងតម្លៃ ជំនឿ ឧត្តមគតិ និងមានចំណុចផ្សេងៗទៀត ។
- Ethnocentrism លារឪ្យតម្លៃថាវប្បធម៌របស់ខ្លួនឯងល្អជាងវប្បធម៌នៃសង្គមដទៃ ។ លើសពីនេះគែក៏ការពារនិងពង្រឹង ជំនឿ និង ឥរិយាបថខ្លួន ដើម្បីអភិរក្សវប្បធម៌របស់គេ ។
- Exnocentrism ជាកាន់ប្រកាន់យកនូវវប្បធម៌អ្នកដទៃជាជាងវប្បធម៌ផ្ទាល់ខ្លួនហើយបដិសេធចោលនូវវប្បធម៌របស់ខ្លួន ។
- Cultural relativism ជាការស្វែងយល់ពីវប្បធម៌នីមួយៗទៅតាមស្ថានភាពសង្គម ។ គេយល់ថាអ្វីដែលគេប្រព្រឹត្តគឺល្អសម្រាប់ពួកគេ និងធ្វើឪ្យគេរស់នៅស្រួល ។