2019-04-23 21:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អំពីទំនាក់ទំនងព្រហ្មញ្ញសាសនានិងវិស័យវប្បធម៌ ៖ ក្រោយពីការចាត់ឬសនៅលើទឹកដីខ្មែររហូតមកដល់សព្វថ្ងៃនេះ ។
Answer 2
អំពីទំនាក់ទំនងព្រហ្មញ្ញសាសនានិងវិស័យវប្បធម៌ ៖ ក្រោយពីការចាត់ឬសនៅលើទឹកដីខ្មែររហូតមកដល់សព្វថ្ងៃនេះ ។
១. ឥទ្ធិពលលើជំនឿ ទំនៀមទំលាប់ ប្រពៃណី ៖
២. ឥទ្ធិពលលើការអប់រំចិត្តគំនិត ព្រហ្មញ្ញសាសនាបានអប់រំមនុស្សឪ្យអង់អាចក្លាហាន មិនចុះចាញ់និងខ្មាំងសត្រូវ ព្រោះសាសនានេះច្រើនលើកឡើងពីព្រះអាទិទេពនិងទេវៈផ្សេងៗមានទំនាស់រួចបង្កើតជាសង្រ្គាមរវាងគ្នា និងគ្នា ។ សេចក្ដីអង់អាចក្លាហាននេះបានក្លាយទៅជាចិត្តការពារជាតិមាតុភូមិធ្វើឪ្យប្រទេសជាតិក្លាយទៅមហាអំណាច នៅសម័យអង្គរ ។
៣. ឥទ្ធិពលលើស្ថាបត្យកម្ម រូបចំលាក់បដិមាជាច្រើនដូចជា រូបព្រះព្រហ្មណ៍ ព្រះវិស្ណុ ព្រះសិវៈ និងរូបព្រះទេវៈ ផ្សេងៗទៀតសុទ្ធសឹងជាសារជាតិ នៃព្រហ្មញ្ញសាសនា ។ រូបចំលាក់ទាំងឡាយនៅពោលពេលផ្ទៃប្រទេស និងនៅប្រទេសជិតខាង បានក្លាយទៅជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃបំផុត ។ ក្នុងវិស័យសិល្បៈស្ថាបត្យកម្មចំលាក់ខ្មែរ ច្រើនទាក់ទងជាមួយសាសនាជាពិសេស ព្រហ្មញ្ញសាសនា ។ ក្រៅពីរូបចំលាក់បដិមា នៅមានសិល្បៈសំណង់ប្រាសាទជាច្រើនទៀត ដែលទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនាងហើយប្រាសាទទាំងនោះ ភាគច្រើនសង់ឡើងដើម្បីឧទ្ធិសថ្វាយដល់ព្រះអាទិទេព ឬទេវៈ នានាបនៅក្នុងសាសនាព្រាហ្មណ៍ ។
៤. ឥទ្ធិពលលើភាសា អក្សរ អក្សរសាស្រ្ដ និងអក្សរ សីល្ប៍លទ្ធិព្រហ្មញ្ញសាសនា បាននាំចូលប្រទេសខ្មែរ នូវភាសាសំស្រ្តឹតតាំងពីសម័យនគរភ្នំ ។ ភាសាទាំងនោះបានចាក់ឬស និងនៅលាយឡំជាមួយភាសាបាលី ដែលនាំមកដោយព្រះពុទ្ធសាសនាមហាយាន និងពាក្យរបស់ខ្មែរ ។ ចំពោះភាសាបាលី ដែលនាំមកដោយសាសនា ហីនយាននៃសម័យចុងអង្គរនិងក្រោយអង្គរ ។ ចំពោះអក្សរព្រហ្មញ្ញ សាសនាបាននាំ ចូលនូវភាសា “ព្រហ្មី” ដែលគេច្រើនបនិយាយ ហៅថា “អក្សរសំស្រ្ដឹត” អក្សរចូលមកស្រុកខ្មែរយើងតាំងពីសម័យនគរភ្នំមកហើយត្រូវបានជនជាតិខ្មែរកែច្នៃ តួអក្សរ ឪ្យទៅជាតួអក្សរខ្មែរ ដោយមានការវិវត្តបន្ដិចម្ដងៗរហូតដល់សព្វថ្ងៃ ។ ចំណែកឯវិស័យ អក្សរសាស្រ្ដ អក្សរសីល្បិ៍ដែលទទួលឥទ្ធិពលព្រហ្មញ្ញសាសនា ដែលហៅថា”អក្សរសិល្បិ៍ព្រហ្មញ្ញនិយម” ។ អក្សរសិល្បិ៍នេះជាផ្នែកមួយដ៏សំខាន់នៃអក្សរសិល្បិ៍ខ្មែរ ។ (ឥន្ទ ឳមសារម៉េន, ២០០៥) ។ អ្វីដែល យើងបានរៀបរាងខាងលើនេះវាសុទ្ធតែបកស្រាយ និងលាតត្រដាងអំពីដើមកំណើតក៏ដូចជា ការកកើតនៃសាសនា ព្រាហ្មណ៍នៅក្នុងសង្គមខ្មែរ ។ សាសនាមួយនេះជា សាសនាដែលប្រជាជនខ្មែរនាំគ្នាគោរពយ៉ាងខ្លាំងក្លា នៅក្នុងសង្គមអតីតកាល និងក្នុងចំណោម សាសនា សំខាន់ៗក្នុងប្រទេស ។ ទន្ទឹងជាមួយនេះដែរខ្មែរ យើងក៏មានសាសនាមួយទៀត ដែលមានវត្តមាននៅក្នុងសង្គមនាពេលនោះ ហើយប្រជាជនខ្មែរក៏នាំគ្នាគោរពយ៉ាងខ្ជាប់ខ្លួនដែរ គឹព្រះពុទ្ធសាសនាយើងធ្វើការបកស្រាយពីដើមកំណើត និងខដំណើរការវិវត្តរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ។