Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បើប្រៀបធៀបនឹងការងារក្នុងវិស័យឯកជនអ្នករាជការទទួលបានផលប្រយោជន៍ផ្សេងៗ ពីរដ្ឋ និងមានលក្ខណៈល្អប្រសើរជាងការងារក្នុងវិស័យឯកជនដូចជា ៖

  • ថ្វីត្បិតទទួលបាន ការឧបត្ថម្ភប្រាក់បៀរវត្សតិចជាងឯកជន ប៉ុន្តែរដ្ឋមានគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម រៀងរាល់ឆ្នាំ និងមាននិន្នាការកើនឡើងជាលំដាប់
  • រដ្ឋជួយការពារផលប្រយោជន៍មន្ត្រីរាជការតាមច្បាប់ (ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការរស៊ីវិល​ និងបទដ្ឋានគតិយុត្តដទៃទៀត) ។ មន្ត្រីរាជការក្នុងរដ្ឋបាលសាធារណៈមិនប្រឈមនឹងការបណ្តេញចេញឬលោបឈ្មោះពីការងារ ដូចក្នុងផ្នែកឯកជនឡើយដោយសាររដ្ឋមានគោលនយោបាយទន់ភ្លន់យោគយល់ជាងឯកជនហើយប្រកាន់យកនីតិវិធីច្បាប់ជាចម្បង ក្នុងការគ្រប់គ្រងមន្រ្តីរាជការ
  • រដ្ឋផ្តល់អត្ថប្រយោជន៍សង្គមផ្សេងៗដល់អ្នករាជការរដូចជារបបសម្រាកមាតុភាព ចំពោះស្រ្តីឆ្លងទន្ល បង្កើតមូលនិធិឬសមាគម ជួយឧបត្ថម្ភមន្ត្រីរាជការពេលមានជំងឺ ពេលជួបការលំបាក ឬពេលទទួលមរណភាពដូចជា បេឡាសន្តិសុខជាតិសន្តិសុខសង្គម ឬសមាគមមន្រ្តីរាជការតាមក្រសួង ស្ថាប័ន ជាដើម
  • រដ្ឋមានលាភការៈបន្ថែម សម្រាប់មន្រ្តីរាជការដែលទៅបំពេញបេសសកម្មនៅតំបន់ជនបទឆ្ងាយៗដូចជាគ្រូបង្រៀន គ្រូពេទ្យ ។ និងមានប្រាក់បំណាច់មុខងារ បន្ថែមលើប្រាក់បៀរវត្សទៀតផង
  • មន្ត្រីរដ្ឋទទួលបានប្រាក់សោធននិវត្តន៍ស្ថិតស្ថេររហូតដល់ពេលទទួលមរណភាព ប្រាក់សោធននិវត្តន៍ ក៏អាចមានការកើនឡើងតាមឆ្នាំដូចមន្ត្រី ដែលកំពុងបំពេញការងារដែរ
  • រដ្ឋតែងបានលើកទឹកចិត្ត និងបង្កលក្ខណៈដល់មន្ត្រីរាជការ បានបន្តការសិក្សាក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់ ដោយគ្មានបង់ប្រាក់ឡើយ
  • មន្ត្រីរបស់រដ្ឋ មិនប្រឈមនឹងភាពក្ស័យធនដូចក្នុងផ្នែកឯកជនទេ ដូចនេះជីវភាពការងារមានលំនឹង និងកក់ក្តៅជាង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login