សំណួរ
១. តើច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មានប៉ុន្មានជំពូកនិងប៉ុន្មានមាត្រា ? ចូររៀបរាប់ចំណងជើងជំពូកនិងមាត្រា ។
២. តើបទល្មើសពុករលួយនិងទោស ដែលមានបញ្ញតិ្ត នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានមាត្រា ? ចូររៀបរាប់ ។
៣. តើប្រជាពលរដ្ឋទាំងពីរភេទមានអាយុប៉ុន្មានឆ្នាំ ទើបមានសិទ្ធិឈរឈ្មោះឱ្យបោះឆ្នោតធ្វើតំណាងរាស្រ្ត ?
៤. មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត គេតែងសង្កេតមានការឃោសនារកសម្លេងឆ្នោត ។ តើការឃោរសនានោះមានរយៈពេលប៉ុន្មានថ្ងៃ ?
៥. ការបោះឆ្នោតព្រឹទ្ធសភា (អសកល) គេតែងសង្កេតឃើញមានការឃោសនារកសំលេងគាំទ្រ ។ តើការឃោសនានោះ មានរយៈពេលប៉ុន្មានថ្ងៃ ?
ចម្លើយ
១. ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មាន ៩ជំពូក និង ៥៧ មាត្រា មានដូចខាងក្រោម ៖
+ ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
- មាត្រា ១ គោលបំណង
- មាត្រា ២ គោលដៅ
- មាត្រា ៣ វិសាលភាព
- មាត្រា ៤ និយមន័យ
+ ជំពូកទី២ ស្ថាប័នប្រឆាំងអំពើពុករលួយ
- មាត្រា ៥ ស្ថាប័នប្រឆាំងអំពើពុករលួយ
ផ្នែកទី ១
- មាត្រា ៦ ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មាត្រា ៧ អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង
- មាត្រា ៨ ការជ្រើសតាំងប្រធាន និងអនុប្រធាន
- មាត្រា ៩ ឋានៈរបស់សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មាត្រា ១០ ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
ផ្នែកទី២
- មាត្រា ១១ ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ១២ លក្ខណសម្បត្តិប្រធាន អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ១៣ ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ១៤ មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ១៥ បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ ។
+ ជំពូកទី ៣ ថវិកានិងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
- មាត្រា ១៦ ថវិកានិងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
+ ជំពូកទី៤ ការប្រកាសទ្រព្យសម្បត្តិនិងបំណុល
- មាត្រា ១៧ សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល
- មាត្រា ១៨ របបប្រកាសទ្រព្យសម្បត្តិ និងបំណុល
- មាត្រា ១៩ ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល
- មាត្រា ២០ ការរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
+ ជំពូកទី៥ នីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយនិងអាជ្ញាធរមានសមត្ថកិច្ច
- មាត្រា ២១ នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយ
- មាត្រា ២២ មន្ត្រីមានសមត្ថកិច្ចនៅក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ
- មាត្រា ២៣ ការផ្តល់នីតិសម្បទាចំពោះមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ២៤ សម្បថ
- មាត្រា ២៥ អំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ២៦ បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ២៧ បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ២៨ បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល
- មាត្រា ២៩ បុព្វសិទ្ធិរបស់អង្គភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធារណៈ
- មាត្រា ៣០ ការចាប់យក
- មាត្រា ៣១ នីតិវិធីនៅចំពោះមុខតុលាការព្រហ្មទណ្ឌ ។
+ ជំពូកទី៦ បទល្មើសពុករលួយនិងទោស
- មាត្រា ៣២ បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
- មាត្រា ៣៣ បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
- មាត្រា ៣៤ បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
- មាត្រា ៣៥ បទរំលោភអំណាច
- មាត្រា ៣៦ បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
- មាត្រា ៣៧ បទទទួលផលបន្តពីបទល្មើសពុករលួយ
- មាត្រា ៣៨ បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល
- មាត្រា ៣៩ បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
- មាត្រា ៤០ បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបសស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ៤១ បទប្តឹងបរិហារដោយភូតកុហក
- មាត្រា ៤២ បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
- មាត្រា ៤៣ បទល្មើសពុករលួយតូចតាចនិងទោស
- មាត្រា ៤៤ ការប៉ុនប៉ង
- មាត្រា ៤៥ ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
- មាត្រា ៤៦ ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
- មាត្រា ៤៧ ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
- មាត្រា ៤៨ សេចក្តីសម្រេចរឹបអូស
- មាត្រា ៤៩ ការទាមទារឱ្យបញ្ជូននូវផលនៃបទល្មើសពុករលួយ ។
+ ជំពូកទី៧ មត្យាប័ននិងជំនួយផ្នែកច្បាប់ទៅវិញទៅមក
- មាត្រា ៥០ បទបញ្ញត្តិដែលត្រូវអនុវត្តក្នុងរឿងបត្យាប័ន
- មាត្រា ៥១ ជំនួយផ្នែកច្បាប់ទៅវិញទៅមក
- មាត្រា ៥២ ករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយ
- មាត្រា ៥៣ នីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក ។
+ ជំពូកទី៨ អវសានប្បញ្ញត្តិ
- មាត្រា ៥៥ និរាករណ៍
- មាត្រា ៥៦ ការប្រកាសឱ្យប្រើច្បាប់
- មាត្រា ៥៧ ការអនុវត្តច្បាប់ ។
២. បទល្មើសពុករលួយនិងទោស ដែលមានបញ្ញតិ្ត នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាន ៤០ មាត្រា ។
+ ជំពូកទី ៦ បទល្មើសពុករលួយនិងទោស
- មាត្រា ៣២ បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
- មាត្រា ៣៣ បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
- មាត្រា ៣៤ បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
- មាត្រា ៣៥ បទរំលោភអំណាច
- មាត្រា ៣៦ បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
- មាត្រា ៣៧ បទទទួលផលបន្តពីបទល្មើសពុករលួយ
- មាត្រា ៣៨ បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល
- មាត្រា ៣៩ បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
- មាត្រា ៤០ បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបសស់អង្គភាពប្រឆាំងអំពើពុករលួយ
- មាត្រា ៤១ បទប្តឹងបរិហារដោយភូតកុហក
- មាត្រា ៤២ បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
- មាត្រា ៤៣ បទល្មើសពុករលួយតូចតាចនិងទោស
- មាត្រា ៤៤ ការប៉ុនប៉ង
- មាត្រា ៤៥ ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
- មាត្រា ៤៦ ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
- មាត្រា ៤៧ ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
- មាត្រា ៤៨ សេចក្តីសម្រេចរឹបអូស
- មាត្រា ៤៩ ការទាមទារឱ្យបញ្ជូននូវផលនៃបទល្មើសពុករលួយ ។
៣. ប្រជាពលរដ្ឋទាំងពីរភេទមានអាយុ ២៥ឆ្នាំ ទើបមានសិទ្ធិឈរឈ្មោះឱ្យបោះឆ្នោតធ្វើតំណាងរាស្រ្តបាន ។
៤. មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត គេតែងសង្កេតមានការឃោសនារកសម្លេងឆ្នោតមានរយៈពេល ៣០ថ្ងៃ ។
៥. ការបោះឆ្នោតព្រឹទ្ធសភា (អសកល) គេតែងសង្កេតឃើញមានការឃោសនារកសំលេងគាំទ្រ មានរយៈពេល ២១ថ្ងៃ ។