ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. រដ្ឋធម្មនុញ្ញចែងអំពីការទទួលស្គាល់ស្ថានភាពប្តីប្រពន្ធមួយនៅក្នុងមាត្រាទីប៉ុន្មាន ?
២. តើទង្វើឱ្យមានរបួសស្នាមលើរូបរាងកាយប្តីប្រពន្ធកូន បណ្តាលពីអំពើហិង្សាក្នុងគ្រួសារមានទោសកម្រិតណា ?
៣. ចូរស្រង់ករណីយកិច្ចរបស់ស្វាមីនិងភរិយាហើយបញ្ជាក់អំពីកម្រិតទោសតាមច្បាប់រដ្ឋនិងប្រពៃណី បើសិនជាគេបានធ្វើខុសនឹងភារកិច្ចរបស់ខ្លួន ?
៤. តើសង្គមខ្មែរយើងយល់យ៉ាងណាចំពោះអំពើប្តីក្បត់ប្រពន្ធទៅមានស្រីនៅក្រៅផ្ទះ ឬក៏ប្រពន្ធក្បត់ប្តីទៅមានសាហានៅក្រៅផ្ទះ ?
៥. តើព្រះសង្ឃដែលចាប់រំលោភនារីនិងយុវជនដែលចាប់រំលោភនារីមានកំហុសដូចគ្នាឬទេ ?
ចម្លើយ
១. រដ្ឋធម្មនុញ្ញមាត្រា ៤៥ បានទទួលស្គាល់ស្ថានភាពប្តីមួយប្រពន្ធមួយ ។
២. ទង្វើឱ្យមានរបួសស្នាមបណ្តាលពីអំពើហិង្សាក្នុងគ្រួសារត្រូវចាត់ចូលជាអំពើហិង្សាដោយចេតនាត្រូវជាប់គុកពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានដល់ ១០ លានរៀល ។ ច្បាប់ក្រមវិវាទមាត្រា ៥និង៧ចែងថា ជនប្រព្រឹត្តអំពើហិង្សាត្រូវទទួលការវិនិច្ឆ័យដូចជាស្ថិតក្នុងគ្រួសារផ្សេងពីជនរងគ្រោះ ។
៣. ប្តីប្រពន្ធមានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ថែរក្សាគ្នានិងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាពព្រមទាំងកសាងគ្រួសារមួយមានសាមគ្គីភាព និងប្រកបដោយសុភមង្គល ។ បើស្វាមីឬភរិយាបានធ្វើខុសករណីយកិច្ចដូចជាប្រព្រឹត្តអំពើផិតក្បត់ឬនាំស្រីសាហាយចូលផ្ទះនោះគេនឹងត្រូវទោសមជ្ឈិម ។
៤. ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់បុរសជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុសធ្ងន់ធ្ងរទេគឺដូចជាគ្មានកំហុសថែមទៀត ។
ចំពោះច្បាប់វិញ អំពើផិតក្បតត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម ។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះ គឺគ្មានទោសប៉ុន្តែបើបុរសនោះនាំស្រីសាហាយមកប្រព្រឹត្តអំពើផិតក្បត់នៅលើផ្ទះជាលំនៅស្វាមីភរិយានោះទើបទទួលទោសមជ្ឈិម ។
៥. កំហុសដូចគ្នា គឺត្រូវផ្តន្ទាទោសដាក់គុក ពី១០ឆ្នាំទៅ១៥ឆ្នាំ តាមផ្លូវច្បាប់ ។ តាមផ្លូវទំនៀមទម្លាប់ព្រះសង្ឃដែលចាប់រំលោភនារីមានទោសមួយផ្នែកទៀតគឺទោសធ្វើឱ្យខូចកិត្តិយសពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។