Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្វីទៅហៅថា លិខិតបទដ្ឋាន ? មានសមត្ថកិច្ចដូចម្តេច ? តើលិខិតបទដ្ឋានមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើច្បាប់ភូមិបាលជាអ្វី ?

៣. តើបុគ្គលឯកជនអាចទទួលបានដីដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាដីរបស់វត្តដែរ ឬទេ ? ហេតុអ្វី ?

៤. តើការទិញដីថ្មី​ដើម្បីធ្វើលំនៅស្ថានត្រូវមានលក្ខខណ្ឌដូចម្តេចខ្លះ ?

៥. តើពលរដ្ឋក្នុងគ្រួសារ មានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ចទំហំប៉ុនា្មន ?

ចម្លើយ

១. ដែលហៅថា លិខិតបទដ្ឋាន គឺជាអត្ថបទច្បាប់ បទបញ្ជាលិខិតស្នាម ដែលចេញដោយស្ថាប័នរដ្ឋ ក្រសួង ឬអង្គការក្រៅរដ្ឋាភិបាល ។ មានសមត្ថកិច្ចក្នុងការគ្រប់គ្រង ឬក្នុងការទាក់ទងការងារគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ និងក្នុងទិសដៅការងារផ្សេងៗទៅតាមគោលបំណងរបស់ស្ថាប័ននីមួយៗ ។ លិខិតបទដ្ឋានមាន ៣ ប្រភេទគឺ

  • លិខិតបទដ្ឋានគតិយុត្ត
  • លិខិតបទដ្ឋានរដ្ឋបាល
  • លិខិតឯកជន ។

២. ច្បាប់ភូមិបាលជាច្បាប់ដែលកំណត់របបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុ ។

៣. បុគ្គលឯកជនអាចទទួលបានដីដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាដីរបស់វត្តបានទេ ព្រោះអចលនវត្ថុរបស់វត្តរបស់វត្តទាំងអស់មិនអាចលក់ដូរ ឬធ្វើអំណោយ មិនអាចកាន់កាប់ដោយប្រជាពលរដ្ឋ និងមិនអាចក្លាយជាកម្សិទ្ធិឯកជនបានឡើយ ។

៤. ការទិញដីថ្មី​ដើម្បីធ្វើលំនៅស្ថានត្រូវមានលក្ខខណ្ឌដូចជាត្រូវធ្វើកិច្ចសន្យាដែលអនុញ្ញាត្តិឱ្យផ្ទេរកម្មសិទ្ធិនៃអចលនវត្ថុពីអ្នកលក់ទៅអ្នកទិញ និងចុះកិច្ចសន្យាលក់ ឬទិញនៅអង្គភាពសុរិយោដី ។

៥. ពលរដ្ឋក្នុងគ្រួសារ មានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ច ៖           

  • សម្រាប់ដីភូមិក្នុងគ្រួសារត្រូវទទួលបានដីពី១២០០ម៉ែត្រការ៉េ ដល់ ៣៦០០ម៉ែត្ររ៉េ នៅកន្លែងដីទូលាយ
  • សម្រាប់ដីធ្វើកសិកម្មក្នុងមួយគ្រួសារត្រូវទទួលដីពី ២ហិចតា ប៉ុន្តែនៅកន្លែងដីទូលាយគឺអាចដល់ ៥ហិចតា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login