សំណួរ
១. តើអំពើណាខ្លះដែលនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពផ្លូវកាយនិងត្រូវមានកម្រិតណាខ្លះ ?
២. តើប្រព្រឹត្តកម្មណាខ្លះដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខផ្លូវចិត្តនិងត្រូវមានទោសកម្រិតណាខ្លះ ?
៣. តើអ្នកយល់ថាគួរធ្វើដូចម្តេចដើម្បីការពារកុំឱ្យមានការលួចស្នាដៃ ?
៤. តើការលួចសម្បត្តិវប្បធម៌ជាតិទៅលក់ដូរមានទោសដូចម្តេច ?
៥. តើបទឧក្រិដ្ឋខ្មែរក្រហម ត្រូវនៅក្រោមច្បាប់កម្ពុជាមានអ្វីខ្លះ ? នៅក្រោមច្បាប់អន្តរជាតិរួមមានអ្វីខ្លះ ?
ចម្លើយ
១. បង្ករបួសស្នាមបន្តិចបន្តួចដោយគ្រោះថ្នាក់ដល់ចរាចរត្រូវទទួលខុសត្រូវ ផ្នែករដ្ឋឹប្បវេណី ។
- ការរំលោភបំពាន លើរាងកាយបង្ករបួសស្នាមអំពើហិង្សាចេតនាត្រូវមានទោសព្រហ្មទណ្ឌក្នុងកម្រិតទោសមជ្ឈិម ។
- ទារុណកម្ម អំពើឃោរឃៅ ទណ្ឌកម្ម ប្រព្រឹត្តកម្មអមនុស្សធម៌ការកាត់ អវៈយវៈបង្កពិការភាពជាអចិន្ត្រៃយ៍ មានទោសព្រហ្មទណ្ឌកម្រិតធ្ងន់គឺ ទោសឧក្រិដ្ឋ ។
២. បង្កការភ័យខ្លាចតាមចោរកម្មបង្កអគ្គិភ័យដោយចេតនាគាបសង្កត់ សាក្សី ផ្សាយព័ត៌មានមានមិនពិត គំរាមកំហែង ថានឹងសម្លាប់ គំរាមកំហែងយកប្រាក់ ត្រូវទទួលទោសមជ្ឈិមនៃក្រមព្រហ្មទណ្ឌ ។ ចាប់ជម្រិតប្លន់ ត្រូវទទួលទោសឧក្រិដ្ឋនៃក្រមព្រហ្មទណ្ឌ ។
៣. អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធិភាពដូចជាដាក់វិធានការណ៍ត្រួតពិនិត្យមិនអនុញ្ញាតឱ្យតាំងលក់សៀវភៅរឿងគំនូរដែលគ្មានត្រាសំគាល់ដើម្បីងាយត្រួតពិនិត្យស្នាដៃពិតឬថតចម្លង ។ ផ្សព្វផ្សាយឱ្យទូលំទូលាយបើចាប់បានជនលួចស្នាដៃគេ ។
៤. មាត្រា៤៤នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលបានចែងថា ៖
- គ្រប់ជនដែលលួចឬប៉ុនប៉ងលួចទ្រព្យសម្បត្តិវប្បធម៌ដែលជារបស់រដ្ឋឬរបស់ឯកជនជារូបវ័ន្តបុគ្គលហើយសម្បត្តិវប្បធម៌នោះចូលជាបេតិកភ័ណ្ឌកម្ពុជាត្រូវផ្តន្ទាទោសដាក់គុកពី៦ខែទៅឆ្នាំ១០ឆ្នាំ ។ ជនណាដែលនាំចេញឬប៉ុនប៉ងនឹងនាំចេញឬផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយខុសច្បាប់ត្រូវមានទោសដូចគ្នា ។
- តាមគោលបំណងនៃបទបញ្ញត្តិនេះសម្បត្តិវប្បធម៌គឺសម្បត្តិទាំងឡាយដែលកំណត់ដោយអនុសញ្ញារបស់អ៊ុយណេស្កូស្តីអំពីវិធានការដែលត្រូវចាត់ដើម្បីហាមឃាត់និងរារាំងការនាំចូលការនាំចេញនិងការផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ទាំងអស់ដែលមិនបានទទួលការអនុសញ្ញាតពីក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។
- ការធ្វើឱ្យខូចគុណភាពដោយចេតនានូវសម្បត្តិវប្បធម៌ដែលជាបេតិកភ័ណ្ឌជាតិកម្ពុជាដោយការរុករកគ្មានការអនុញ្ញាតឬដោយលួចលាក់ដោយអំពីបំផ្លិតបំផ្លាញ ឬដោយមធ្យោបាយផ្សេងៗទៀតនិងត្រូវមានដូចគ្នា ។
៥. នៅក្រោមច្បាប់កម្ពុជារួមមាន ៖
- អំពើមនុស្សឃាដ
- ការធ្វើទារុណកម្ម
- ការធ្វើទុក្ខបុកម្នេញខាងសាសនា ។
នៅក្រោមច្បាប់របស់អន្តរជាតិ រួមមាន ៖
- អំពើប្រល័យពូជសាសន៍
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (ការសម្លាប់ឱ្យផុតពូជ ការធ្វើទាសភាព ការនិរទេស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទនិងបទឧក្រិដ្ឋផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ )
- ឧក្រិដ្ឋកម្មសង្គ្រាម
- ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិវប្បធម៌
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស(ការសម្លាប់មន្ត្រីទូតជាដើម) ។