Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. មតិមួយយល់ថាប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា ប៉ុន្តែមតិមួយទៀតយល់ថាប៉ុលពតគួរតែកាត់ទោសតាមច្បាប់អន្តរជាតិ ។ តើអ្នកជ្រើសរើសមតិមួយណា ? ពីព្រោះអ្វី ? តើអ្នកមានភស្តុតាងដែរ ឬទេ ? សូមលើកឧទាហរណ៍មកបញ្ជាក់ តើសេចក្តីសន្និដ្ឋានរបស់អ្នកដូចម្តេច ?

២. តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះ ដែលត្រូវបានកាត់ក្តីរួចហើយ ?

៣. តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេច ?

៤. ដូចម្តេចដែលហៅថាជនជាប់ចោទ ? តើជនជាប់ចោទដែលត្រូវបានទទួលការចោទប្រកាន់នាពេលនេះមានឈ្មោះណាខ្លះ ? ចូររៀបរាប់ដោយប្រាប់ពី អតីតមុខងាររបស់ពួកគេផង ។

៥. ជនជាប់ចោទ ឬជនសង្ស័យ ត្រូវបានប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋប៉ុន្មានយ៉ាង ?

ចម្លើយ

១. មតិទី១  ប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា និងប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា ។ តាមច្បាប់រដ្ឋដធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក “​ ។ ឧទាហរណ៍ ប្រជាជនកម្ពុជាជាង ៣លាននាក់បានស្លាប់នៅក្នុងរបបប៉ុលពត ។ ដូចនេះ ប៉ុលពតត្រូវកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា ។

      មតិទី២  ប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់អន្តរជាតិ ពីព្រោះបទល្មើសរបស់ប៉ុលពតជាបទល្មើសប្រល័យពូជសាសន៍មនុស្សជាតិ ។ (ឧទាហរណ៍ ប្រទេសយូហ្គោស្លាវី លោក ស្លូបូដាំមេឡូសូវិច និងប្រទេសរ្វាន់ដាបានត្រូវកាត់ទោសដោយតុលាការអន្តរជាតិ) ។ ដូចនេះប៉ុលពតគួរតែកាត់ទោសតាមច្បាប់អន្តរជាតិចំពោះការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ថាប៉ុលពត ត្រូវតែកាត់ទោសតាមច្បាប់អន្តរជាតិ ឯទីកន្លែងកាត់ទោសគួរតែធ្វើនៅក្នុងស្រុកខ្មែរ ព្រោះប៉ុលពតមានសញ្ជាតិជាខ្មែរបានប្រព្រឹត្តបទល្មើសក្នុងស្រុកខ្មែរ ។ ម៉្យាងទៀតច្បាប់របស់ខ្មែរយើងមិនអនុញ្ញាតិឱ្យបញ្ជូនជនជាតិរបស់ខ្លួនទៅកាត់ទោសនៅក្រៅប្រទេសខ្លួនឡើយបើអំពើល្មើសប្រព្រឹត្តនៅក្នុងស្រុកខ្មែរ ។

២. មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវបានធ្វើការកាត់ក្តីរួមម្តងហើយគឺ ប៉ុលពត និង អៀងសារី (ឆ្នាំ១៩៧៩) ។

៣. ចៅក្រមត្រូវតែងតាំងឡើង ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងព្រះរាជាអាជ្ញាអន្តរជាតិចំនួន ១២ រូបដែលអញ្ជើញមកពីប្រទេស ១០ ផ្សេងៗគ្នាចៅក្រម និងព្រះរាជអាជ្ញាកម្ពុជាចំនួន១៧រូប ចំនួន សរុប ២៩រូប ។

៤. ដែលហៅថាជនជាប់ចោទ គឺជនសង្ស័យដែលព្រះរាជអាជ្ញាជឿថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់ថាជាជនដែលបានប្រព្រឹត្តល្មើសណាមួយ និងបានសម្រេចធ្វើការចោទប្រកាន់ ជាផ្លូវការទៅតុលាការហើយ ។ ជនជាប់ចោទដែលត្រូវបានទទួលការចោទប្រកាន់នាពេលនេះមាន ៥នាក់ គឺ

  • លោក ខៀវសំផត អតីត ប្រមុខរដ្ឋកម្ពុជា ប្រជាធិបតេយ្យ ។
  • លោក នួន ជា អតីត​ ប្រធានរដ្ឋសភាពកម្ពុជាប្រជាធិបតេយ្យ ។
  • លោក អៀង សារី អតីត រដ្ឋមន្ត្រីក្រសួងការបរទេស ។
  • លោក អៀង ធារិទ្ឋ អតីត រដ្ឋមន្ត្រីក្រសួងសង្កមកិច្ច ។
  • លោក កាំង ហ្គិចអៀង ហៅ ឌុច អតីត ប្រធានគុកទូល ស្វែង ឬគុក ស ២១ ។

៥. ជនជាប់ចោទ ឬជនសង្ស័យ ត្រូវបានប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋពីរ យ៉ាងគឺ ៖ តាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login