Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការនិយាយមួយបង្កាច់បរិហាកេរ្តិ៍និងការជេរប្រមាថត្រូវមានទោសកម្រិតណា ?    

២. តើរដ្ឋធម្មនុញ្ញកម្ពុជាមានច្បាប់អ្វីខ្លះសម្រាប់ការពារសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាពលរដ្ឋ ?

៣. តើអ្នកផលិតនិងអ្នកលក់ឱសថក្លែងក្លាយត្រូវទទួលទោសដូចម្តេច ?

៤. តើច្បាប់គួរដាក់ទោសអ្នកប្រើជាតិគីមីដាក់លើចំណីអាហារកម្រិតណា ?

៥. តើគួរមានច្បាប់ប្រឆាំងការប្រើសារធាតុគីមីពុលលើចំំណីអាហារឬទេ ? ហេតុអ្វី​ ?

ចម្លើយ

១. ការនិយាយមួយបង្កាច់បរិហាកេរ្តិ៍ត្រូវផ្តន្ទាទោសដាក់គុកពី៦ថ្ងៃទៅ៣ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនទៅ១លានរៀល ។

២. រដ្ឋធម្មនុញ្ញកម្ពុជាមានច្បាប់សម្រាប់ការពារសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាពលរដ្ឋដោយ ៖

  • មាត្រា ២៣ និយាយអំពីសិទ្ធិក្នុងការពារនិងសិទ្ធិរស់នៅសមរម្យ
  • មាត្រា ២៦ ចែងអំពីសិទ្ធិទទួលការអប់រំ
  • មាត្រា ២៧ ចែងអំពីសិទ្ធិចូលរួមចំណែកក្នុងជីវភាពវប្បធម៌នៃសហគមន៍ ។

៣. ត្រូវទទួលទោសដូចគ្នានឹងអំពើហិង្សាដោយចេតនាដែរគឺជាប់ទោសពី៧ឆ្នាំដល់១៥ឆ្នាំ ។

៤. កន្លងមកគេពុំចាត់ចូលទៅក្នុងទោសព្រហ្មទណ្ឌអ្នកដែលប្រើជាតិគីមីដាក់ចំណីអាហារទេ ។ ប៉ុន្តែបើមើលតាមផលវិបាកដែលបង្កអំពីចំណីអាហារជាតិគីមីអ្នកដែលប្រើជាតិគីមីដាក់លើចំណីអាហារគួរតែទទួលទោសដូចគ្នានឹងអ្នកផលិតថ្នាំក្លែងក្លាយដែរព្រោះថាពួកគេបានដឹងអំពីឥទ្ធិពលអាក្រក់បណ្តាលអំពីសារជាតិគីមីនោះហើយប៉ុន្តែគេនៅតែប្រព្រឹត្តវាទៀតដើម្បីផលប្រយោជន៍របស់ខ្លួន ។

៥. ជាចាំបាច់ណាស់ត្រូវតែមានច្បាប់ប្រឆាំងការប្រើសារធាតុគីមីពុលដាក់លើចំណីអាហារព្រោះយើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយអំពីគ្រោះថ្នាក់ដល់បណ្តាលអំពីសារធាតុគីមីពុលលើចំណីអាហារប៉ុន្តែឈ្មួញនៅតែប្រើសារធាតុនោះដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login