Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានអ្វីខ្លះ ? ចូរបង្ហាញភាពខុសគ្នារវាងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។

២. តើអំពើណាខ្លះចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុ ? តើអំពើទាំងនោះចាត់ទុកជាបទល្មើសប្រភេទណា ?

៣. តើច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន ជំពូក និងប៉ុន្មានមាត្រា ?

៤. ដើម្បីទទួលបានការអនុម័តច្បាប់មួយ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន តើត្រូវឆ្លងកាត់តាមរយៈស្ថាប័នណាខ្លះ ?

៥. តើការហាមឃាត់មនុស្សមិន​ឱ្យគោរពសាសនាណាមួយទោសដែរឬទេ ? ព្រោះអ្វី ?

ចម្លើយ

១.  ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមាន ៖

  • ទ្រព្យធនធានធម្មជាតិ មានជាអាទិ៍ ព្រៃឈើ ផ្លូវទឹក បឹងធម្មជាតិ​ ច្រាំងទន្លេ និងត្រើយសមុទ្រ ។
  • ទ្រព្យដាក់ឱ្យប្រើប្រាស់ជាសាធារណៈមានកំពង់ផែ ផ្លូវទឹក ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវលំ ។
  • ទ្រព្យទាំងឡាយដែលដាក់ឱ្យដំណើរការជាសាធារណៈ ដូចជា សាលារៀន អគាររដ្ឋបាល និង មន្ទីរពេទ្យជាដើម ។
  • ទ្រព្យផ្សេងទៀតដែលបង្កើតជាដែនបម្រុងធម្មជាតិបេតិកភ័ណ្ឌបុរាណវិទ្យា វប្បធម៌​ និងប្រវត្តិសាស្រ្តអចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជ្យវង្សានុវង្ស ។

ភាពខុសគ្នារវាងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៖

  • ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យដែលមានជាប់ផលប្រយោជន៍សាធារណៈ មិនអាចលក់ដូរ មិនអាចកំណត់អាជ្ញា
  • ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាទ្រព្យសម្បត្តិទាំងឡាយដែលមិនស្ថិតនៅក្រោមទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនមែនទ្រព្យជាកម្មសិទ្ធិរបស់ឯកជន ឬសមូហភាព ។ ទ្រព្យសម្បត្តិនេះអាចលក់ដូរ បែងចែក ឬផ្ទេរសិទ្ធិបានតាមការកំណត់ដោយច្បាប់ ។

២. អំពើដែលចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុគឺ ៖

  • រាល់អំពើប្រព្រឹត្តដោយជាក់ស្តែងរំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី
  • រាល់ការប្រព្រឹត្តដោយជាក់ស្តែង រារាំអ្នកកាន់កាប់ដោយសន្តិភាពឬម្ចាស់ទ្រព្យនៅក្នុងតំបន់ដែលមិនទាន់មានប្លង់សុរិយោដី
  • រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
  • រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងតែសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
  • រាល់អំពើទាំងអស់ខាងលើចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ។

៣. ច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាមាន១៩ ជំពូក និង២៦៨ មាត្រា ។

៤. ដើម្បីទទួលបានការអនុម័តច្បាប់មួយ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន ត្រូវឆ្លងកាត់តាមរយៈស្ថាប័ន ៖

ក. ស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល)

  • រៀបចំពង្រាងច្បាប់បានលើកឡើងដោយរដ្ឋមន្ត្រីជាសាមីក្រសួងនិងបញ្ជូនទៅរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធក្នុងការអនុវត្ត ។
  • ពិភាក្សាលើពង្រាងច្បាប់នោះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ឬជាមួយក្រសួងពាក់ព័ន្ធ ។
  • សិក្សាពង្រាងច្បាប់នោះដោយអគ្គលេខាធិការនៃរាជរដ្ឋាភិបាលដើម្បី ធានាថាច្បាប់ដែលបានស្នើឡើងនោះត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញហើយ ឬនៅ ?
  • ពិនិត្យ និងអនុម័តពង្រាងច្បាប់នោះដោយគណៈរដ្ឋមន្រ្តី ។
  • ដាក់ពង្រាងច្បាប់នោះជូនសភាជាតិ ។

ខ. ស្ថាប័ននីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា )

  • គណៈកម្មាធិការអចិន្តៃ្រ ត្រូវបញ្ជូនច្បាប់នេះទៅគណៈកម្មាធិការ​ ឯកទេសដែលពាក់ព័ន្ធដើម្បីពិនិត្យ ។
  • ពិនិត្យ និងអនុម័តច្បាប់នេះក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ។
  • បញ្ជូនច្បាប់នេះទៅព្រឹទ្ធសភាពដើម្បីពិនិត្យ និងអនុម័ត
  • ជូនក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងអនុម័តចុងក្រោយ ។

គ. ស្ថាប័នព្រះមហាក្សត្រ

  • ព្រះមហាក្សត្រទត និងឡាយព្រះហស្ថចុះព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ (ច្បាប់ត្រូវចូលជាធរមាន) ។

៥. ការហាមឃាត់មនុស្សមិន​ឱ្យគោរពសាសនាណាមួយគឺជាអំពើរំលោភសិទ្ធិព្រោះមនុស្សម្នាក់សិទ្ធិជឿនិងគោរពតាមសាសនាណាមួយខ្លួនពេញចិត្តមិនអាចបង្ខំបានទេ ។ សេរីភាពខាងជំនឿនិងការប្រតិបត្តិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ អ្នកដែលរំលោភសិទ្ធិខាងជំនឿអាចមានទោសព្រហ្មទណ្ឌ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login