2018-11-27 20:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យពេជន៍ដំបូងនៃ " អង្គការសហប្រជាជាតិ " បានពន្លឺឲ្យដឹងតាមរយៈប្រធានាធិបតីសហរដ្ឋអាមេរិចគឺលោក ហ្រ្វង់គ្លីន ដ៏ រ៉ូស៏វែ ( Franklin D Roosevslt ) ហើយពាក្យពេចន៍របស់លោកត្រូវបានលើកឡើងនៅក្នុង " សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ " នាថ្ងៃទី ១ ខែមករា ឆ្នាំ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ គឺនៅពេលដែលដំណាងនៃប្រជាជាតិចំនួន២៦ បានសន្យាថា រដ្ឋាភិបាលរបស់ខ្លួនបន្តរួមគ្នាប្រឆាំងទល់នឹងអំណាចសម្ព័ន្ធមិត្ត ( Axis Powers ) ។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខាដោយតំណាងនៃសហប្រជាជាតិចំនួន៥០នៅឯសន្និសិទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ( san franci sco ) នៅថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៦ខែមិថុនា ឆ្នាំ ១៩៤៥ ។ ប្រតិភូទាំងនោះពិភាក្សាគ្នាអំពីមូលដ្ឋាននៃសំណូមពរដែលបានស្នើរឡើងដោយតំណាងប្រទេសចិន សហភាពសូវៀត ចក្រភពអង្គគ្លេស និងហរដ្ឋអាមេរិចនៅឯ ដាំបាតុង អក ( Dumbarton Oaks ) នៅខែសីហា ដល់តុលា ឆ្នាំ១៩៤៤ ។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ដោយតំណាងប្រទេសចំនួន ៥០ ចំពោះប្រទេសប៉ូឡូញដែលពុំមានវត្តមានក្នុងសន្និសីទ នោះក៏បានចុះហត្ថលេខាលើធម្មនុញ្ញសហប្រជាជាតិនេះដែរ ដោយមានលេខរៀងក្រោយគេ ហើយក៏បានក្លាយជារដ្ឋ សមាជិកស្ថាបនិកទី ៥១ ។ អង្គការសហប្រជាជាតិ បានលេចចេញរូបរាងជាផ្លូវការនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ ។ នោពេលដែលធម្មនុញ្ញសហប្រជាជាតិ ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ប្រទេសបារាំង សហភាពសូវៀត ចក្រភព អង់គ្លេសសហរដ្ឋអាមេរិច និងរដ្ឋហត្ថលេខីដទៃទៀតជាច្រើនម្លោះហើយបានជាគេកំណត់យកថ្ងៃទី ២៤ ខែតុលាជាទិវាពិភពលោកនៃអង្គការសហប្រជាជាតិរាល់ឆ្នាំ ។