ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត ។ តើច្បាប់កំណត់អំពីសិទ្ធិនេះដូចម្តេច ?
២. តើគណបក្សមួយដែលមានសមាជិកច្រើននៅក្នុងសភាមានសិទ្ធិដូចម្តេចខ្លះ ?
៣. តើរដ្ឋធម្មនុញ្ញបានចែងដូចម្តេចអំពីព្រះមហាក្សត្រ ?
៤. តើច្បាប់អន្តោប្រវេសន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា ?
៥. តើដូចម្តេចដែលហៅថា “ច្បាប់អន្តោប្រវេសន៍” ?
ចម្លើយ
១. ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត ដូចជា មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធិផលជាតិនិងសណ្តាប់ធ្នាប់សង្គម ។
មាត្រា ៣៤ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា ៖
២. គណបក្សមួយដែលមានសមាជិកច្រើននៅក្នុងសភាមានសិទ្ធិរៀបចំរដ្ឋាភិបាល និងចាត់ចែងការងារផ្សេងៗទៅតាមទិសដៅនិងគោលនយោបាយរបស់បក្សខ្លួន ។ សូមបញ្ជាក់ថា នៅអាណត្តិថ្មីនេះ គឺមានតែគណបក្សប្រជាជនប៉ុណ្ណោះដែលមានសម្លេងយ៉ាងច្រើនលើសលប់ក្នុងសភាជាតិកម្ពុជា ។
៣. មាត្រា ៧ បានចែងថាព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ។ មាត្រា ៨ បានចែងថាព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់អ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាអ្នកធានាគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសិទ្ធិសញ្ញាអន្តរជាតិ ។ មាត្រា ៩បានចែងថាព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ។ មាត្រា ១០ បានចែងថារបបរាជានិយមកម្ពុជាជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរាជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ ។ មាត្រា ១១ បានចែងថាក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តីនោះប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា”ព្រះរាជានុសិទ្ធិ” ។ មាត្រា ១២ បានចែងថានៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត់ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។
៤. ច្បាប់អន្តោប្រវេសន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ០៩ ខែ វិចិ្ឆកា ឆ្នាំ ១៩៥៣ ។
៥. ដែលហៅថា “ច្បាប់អន្តោប្រវេសន៍” ជាច្បាប់មួយប្រភេទដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលធ្វើដំណើរនិងស្នាក់នៅលើទឹកដីមិនមែនជាទឹកដីកំណើតរបស់ខ្លួន ។