មនស្សម្នាក់ៗមិនត្រូវប្រព្រឹត្តអំពើអាក្រក់ ១០ យ៉ាងដែលទាក់ទងនិងសិទ្ធិមនុស្ស ។ អំពើទាំងនោះរួមមានដូចជា ៖
ក. កាយកម្ម ៣ ដោយអំពើ
- មិនត្រូវសម្លាប់ ( សិទ្ធិរស់រានជីវិត )
- មិនត្រុវលួច ( សិទ្ធិស័្វយសម្រេច )
- មិនត្រូវប្រព្រឹត្ត រំលោភលើភេទនានា ( សិទ្ធិស័្វយសម្រេច )
ខ. វិចិកម្ម ៤ ( ដោយវាចា )
- មិនត្រូវកុហក ( សិទ្ធិស័្វយសម្រេច )
- មិនត្រូវនិយាយនិយាយញុះញង់ ( សិទ្ធិស័្វយសម្រេច )
- មិនត្រូវនិយាយទ្រ គោះបោះបោក ( សិទ្ធិស័្វយសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
- មិនត្រូវនិយាយពាក្យមិនបានការ ( សិទិ្ធស័្វយសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
គ. មនោកម្ម ៣ ( ដោយចិត្ត )
- មិនត្រូវចង់បានរបស់អ្នកដទៃ ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
- មិនត្រូវចង់អាឃា គុំគួន ព្យាបាទ ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
- មិនត្រូវនិយាយប្រែក្លាយការពិត ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ ។