អនុសញ្ញាបានកំណត់គោលបំណងរបស់អង្គការឧត្តុនិយមពិភពលោកដូចខាងក្រោម ៖
- ជួយជម្រុញដល់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោកក្នុងការបង្កើតបណ្តាញនៃស្ថានីយ៍ សម្រាប់ការអង្កេតឧត្តុនិយមព្រមទាំងការអង្កេតធនធានទឹក និងភូមសាស្រ្តដទៃទៀតដែលទាក់ទងនឹងឧត្តុនិយមវិទ្យា ។
- ជម្រុញការបង្កើតនិងថែទាំមជ្ឈមណ្ឌលដែលពាក់ព័ន្ធ ។
- ជម្រុញការបង្កើតនឹងថែទាំងប្រព័ន្ធប្រាប់ផ្លាស់ប្តូរព័ត៌មានអាកាសធាតុយ៉ាងលឿន ។
- ពង្រីកការអនុវត្តន៍ឧត្តុនិយម នៃអាកាសចរណ៍ការដឹកជញ្ជូនទឹក កសិកម្មនិងសកម្មភាពដទៃទៀត ។
- ជម្រុញសកម្មក្នុងសហប្រតិបត្តិការ លើជលវិទ្យានិងពង្រីកសហប្រតិបត្តិការរវាងសេវាកម្ម ឧត្តុនិយមនិងសេវាកម្មធនធានទឹក ។
- លើកទឹកចិត្តដល់ការស្រាវជ្រាវ និងការបណ្តុះបណ្តាលក្នុងវិស័យឧត្តុនិយមនិងវិស័យដែលពាក់ព័ន្ធ និងសហប្រតិបត្តិការក្នុងទ្រង់ទ្រាយអន្តរជាតិនៃការបណ្តុះបណ្តាលបែបនេះ ។