តួនាទីសំខាន់ៗរបស់ WTO មាន ៖
- បង្កើតឱ្យមានវិធានការពាណិជ្ជកម្មសម្រាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃពាណិជ្ជកម្មទំនិញ និងសេវា
- ផ្តល់នូវមធ្យោបាយ សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកើតចេញពីការមិនគោរពកិច្ចព្រមព្រៀងរវាងប្រទេសជាសមាជិក ។ យន្តការនេះមានសារៈសំខាន់បំផុតសម្រាប់ប្រទេសតូច ដែលមានជម្លោះពាណិជ្ជកម្មជាមួយប្រទេសធំ ដោយត្រូវបានដោះស្រាយជម្លោះលើផ្នែកវិធានការច្បាប់ជាមូលដ្ឋាន ចៀសវាង ដោះស្រាយដោយផ្អែកលើការចរចាជាមួយប្រទេស ដែលមានឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាង
- អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានប្រើប្រាស់ជាវេទិការចរចារ ដើម្បីធ្វើឱ្យរីកចម្រើនដល់ការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មអន្តរជាតិ ។