Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រមង៉ុយជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀបប្រដៅ ដាស់តឿនដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ ។

ប្រវត្តិរូបសង្ខេប

គេមិនដឹងពីថ្ងៃខែកំណើតរបស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្តូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្តាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅក្រមង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូលនាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទូតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ថ លោកមានភរិយា ឈ្មោះអ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូបរួមមានឈ្មោះ ដូង ចេង ចា ចិន ចុង ចេវ ។ តាមការបញ្ជាក់របស់លោក យីធន់ ក្នុងចំណោមកូនលោកទាំងរូបមាន កូនទី៥ ដែលមានទេព្យកោសល្យខាងសំនួន វោហា ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា “អាចារ្យចុង” ។ តាមព័ត៍មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងចៀងអាយ៉ៃ ហើយមានរូបរាងស្គមស្តើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា “ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ” ។ អាចារ្យចុង បានទទួលអនិកម្មក្នុងគុកនយោបាយ នៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្រ្តនិយម ។ ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហា និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀងឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឱ្យកសិករឯទៀតរាប់អាន ស្រលាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យង៉ុយ ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា (ក្រម)គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ ។ ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរក្រមង៉ុយ តែងតែទសនាប្រៀបប្រដៅ ចៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី ។ ផ្ទុយនឹងទម្ងន់ពន្ធដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរទេស មានចិន យួនជាដើម ។ សំនួរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្របានហៅឱ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្ថិពេញព្រះទ័យបានឱ្យរង្វាន់ជា ប្រាក់កាសនិងគោរម្យងារជា ព្រះភិរម្យភាសា ។ អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លូង ស៊ីសុវត្ថិ ប្រទានឱ្យកវី អ៊ុក អ៊ូក ហៅង៉ុយ អ្នកដែលបានធ្វើឱ្យកូនខ្មែរបានរស់នៅក្នុងការប្រៀប ប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំង បានចាប់បង្ខំដាក់នឹមត្រួតត្រា ។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅថាង៉ុយព្រោះដើម្បីកុំឱ្យច្រឡំនឹងនាយក្រុមរាំងម្នាក់នាសម័យនោះដែលមានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះក្រមង៉ុយ ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩គ.ស ១៩៣៦ ក្នុងជន្មាន៧១ឆ្នាំ ដោយជំងឹទល់លាមក ។

ការសិក្សា និងស្នាដៃ

កុមារង៉ុយបានចូលរៀនលេខនព្វន្ត អក្សរសាស្រ្តនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ដែលជាស្រុកកំណើតរបស់លោក ។គាត់ជាក្មេងឧស្សាហ៍រៀនសូត្រ បានបួសជាសាមណេរចេះធម៌អាថ័ ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំសាមណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៌អាថ៍ ស្វះស្វែងរៀនប្រែព្រះត្រ័យបិដកដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទត្យគង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល ។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋានក្នុងសំណាក់ព្រះអាចារ្យជាច្រើនកន្លែងទៀត ។ បន្ទាប់ពីបួសពីសាមណេរ (បួសនេន) បានប៉ុន្មានឆ្នាំ លោកបានសឹក (លាចាកសិក្ខាបទ) ទៅបំរើមាតា បិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញា ហ្លូង ។ នៅអាយុ ២១ ឆ្នាំ លោកបានបួសម្តងទៀត ដោយបំពេញឧបសម្បទាជាភិក្ខុ (បួសភឹក) នៅក្នុងវត្តដដែលដោយមានព្រះឧបជ្ឈាយ៍នាមសាស់លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាថា លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន ។ សូមបញ្ជាក់ថា ក្នុងការបំពេញឧបសម្បទាជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែលបំបួសមានសារៈសំខាន់ណាស់សំរាប់ព្រះសង្ឃពុទ្ធសាសនាក្នុងការឧទ្ទិសរំលឹក មួយជីវិត ។ ភិក្ខុ អ៊ូ បានរៀនសូត្រធម៌អាថ៌ និងរៀនប្រែព្រះត្រៃបិតក (ពីបាលីមកភាសាខ្មែរ) ដំបូងក្នុងសំណាក់ លោកគ្រូអាចាទិត្យ នៅវត្តខាងលើ ។ បន្ទាប់មកលោកបានស្វែងរករៀន វិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង ។ លោកបានគង់ក្នុងផ្នួស ៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកក៏លោកចាកសិក្ខាបទមកបកប្រែ ជីវភាពជាគ្រហស្ថវិញ ដោយបន្តជួយធ្វើការឪពុកក្នុងការជាក្រមផងជាស្មៀនផង ។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការហើយមករស់នៅជាកសិករធម្មតា ។ គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀងឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយស្រឡះដៃពីការងារស្រែចំការ ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គជូនលោកតាមសទ្ធា ។ ការរៀនសូត្ររបស់កវីយើងមិនចប់ទេ ពោលគឺ រៀងរាល់ពេញ ធ្វើដំណើរកាត់ភ្នំពេញលោកតែងឈប់សុំចតនៅវត្តឧណ្ណា លោម ជជែងពិគ្រោះរៀនសូត្រជាមួយភិក្ខុសង្ឃនៅទីនោះ អំពីបញ្ហាផ្សេងៗទាក់ទងនឹងពុទ្ធសាសនា ។ ដំណើរចច្រប់ ច្រៀងទេសនារបស់លោកអ៊ុក អ៊ូ បានល្បីដល់ស្តេច ហើយព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជជំនាន់នោះក៏ត្រាស់បង្អាប់ឱ្យចូលគាល់ និងច្រៀងថ្វាយរហូតលោកបានទទួលគោរមងារ “ភិរម្យភាសា” ជាប់រៀងមក ។ ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយកត់ត្រាទុក ។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន

  • ច្បាប់ល្បើកថ្មី (ជាបទកាកគតិ ឆ្នាំ ១៩២២)
  • ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគតិ ឆ្នាំ ១៩២២)
  • សេចក្តីរំលឹកដាស់តឿន (ជាបទពាក្យ៧ ឆ្នាំ ១៩៣១)
  • ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧ មិនដឹងកាលបរិច្ឆទ អាចក្នុងឆ្នាំ ១៩៣៥​ព្រោះថាស្នាដៃទី៥)
  • បណ្តាំក្រមង៉ុយ (ជាបទព្រហ្មគតិ ក្នុងរវាងឆ្នាំ ១៩៣៥ ) បើតាមលោក យី ធន់ដែលបានឱ្យដឹងថា នៅមានដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្តីអំពីការប្រែប្រួលនៃស្រុកទេស កតញ្ញូកតវេទី ត្រៃលក្ខណ៍ ចំរៀងស្រីប្រុស ។

កិត្តស័ព្ទលោកតាក្រមង៉ុយ

ក្រមង៉ុយគឺជាកវីម្នាកស់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោងដែលលោកច្រៀងនោះ ឡើយ ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើងដោយការអញ្ជើញ លោកទៅច្រៀងនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតនៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក ។ លោកប៉ែន ជីវ ស្លាប់ឆ្នាំ ១៩៧៧ ជំនាន់ខ្មែរក្រហម) ធ្លាប់បានអះអាងថា លោកបានស្ថិតនៅក្នុងក្រុមស្មៀនវ័យក្មេង ដែលមានភារៈជួយកត់ត្រាចម្រៀងកំណាព្យរបស់ក្រមង៉ុយ តាមការរៀបចំរបស់លោកស្រី ស៊ុយហ្សានកាប៉ឺឡែស ដែលជានាយិកាវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិតនាសម័យនោះ ។ឯកសាររបស់លោក យី ធន់ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាលាក្រុងភ្នំពេញ មានចំណងជើងថា “អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ” នាឆ្នាំ ២០០៨ ក៏បានបញ្ជាក់ថា លោក សឺដេស បាននាំឱ្យអ្នកភិរម្យភាសាទៅជួបលោកស្រីជនជាតិបារាំងរូបនោះ បានផ្តល់ប្រាក់ ១រៀលជូនលោកកវីយើង ដើម្បីជានិមត្តរូបនៃការស្រលាញ់ វប្បធម៍ អរិយធម៌ខ្មែរ ។ ក្រោយមកពុទ្ធសាសនាបណ្ឌិតឱ្យបានចាត់ចែងចងក្រងចំរៀង កំណាព្យនោះជាសៀវភៅទៅបោះពុម្ពចំនួន ៤ច្បាប់ដែលបន្ទាប់មកទៀតបញ្ចូលគ្នាធ្វើជាមួយច្បាប់វិញ ។ ការពិតទៅភាពល្បីល្បាញរបស់ លោក អ៊ុក អ៊ូ មិនមែនគ្រាន់តែស្ថិតនៅត្រង់ជើងកាព្យពិរោះ ពោរពេញទៅដោយខ្លឹមសារជ្រាលជ្រៅនោះទេ ប៉ុន្តែលោកថែមទាំងមានទេពកោសល្យក្នុងការដេញចាប៉ីខ្សែមួយឬសាយដៀវ ថែមទៀតផង ។ ពេលលោកសូត្រកំណាព្យលោកតែងដេញចាប៉ីខ្សែមួយកំដរ ដែលបន្ថែមនូវការទាក់ចិត្តយ៉ាងអសា្ចរ្យ ។ ក្នុងពេលដែលលោកច្របល់គ្រប់ទិសច្រៀងទូន្មានមនុស្សផងទាំងពួង លោកតែងមានបង្វិច និងឈើច្រត់កាន់តាមខ្លួនជាប់ជានិច្ច ។ យើងអាចស្រមៃអំពីរូបរាងរបស់ក្រមង៉ុយ គឺបុរសម្នាក់មាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក ។ គឺរូបរាងនេះហើយ ដែលសិល្បៈករចំលាក់បានឆ្លាក់ឡើងដាក់តម្កល់នៅបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ នាទីក្រុងភ្នពេញសព្វថ្ងៃនេះ ។ បើតាមការចចងក្រងរបស់លោក យី ធន់ បានឱ្យដឹងថា ចាប៉ីខ្សែមួយរបស់ក្រមង៉ុយ អាចដោះចេញពីគ្នាហើយតម្លើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ ។ ឃ្លោកនៃចាប៉ីខ្សែមួយឬសាយដៀវនោះលោកដាក់ក្នុងបង្វិច ហើយឈើច្រត់ត្រូវបានលោកយកមកធ្វើជាដងរួចដាក់ខ្សែ កើតជាឧបករណ៍ចាប៉ីខ្សែមួយប្រគុំបានភ្លាម ។

កិត្តិស័ព្ទនៅក្រៅប្រទេស

កេ្តរិ៍ឈ្មោះរបស់ក្រមង៉ុយ បានសាយភាយរហូតដល់ស្រុកសៀម ។​ ស្តេចសៀម បានធ្វើរាជសារមកសុំអញ្ជើញអ្នកភិរម្យភាសាអ៊ូ ទៅច្រៀងថ្វាយឯស្រុកបាងកក ។ លោកក្រមង៉ុយ បានធ្វើដំណើរទៅនៅស្រុកសៀមអស់រយៈពេល៣ខែ ហើយបានទទួលការរាប់អាន ពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម ។ ពេលនោះស្តេចសៀមបានប្រទានងារជាភិរម្យភាសា “ផៃរ៉ោះ លឿកឺន” និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់និងវត្ថុផ្សេងៗទៀតជាច្រើន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login