Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររាប់ឈ្មោះអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ។

២. ចូរនិយាយអំពីកម្មវិធីស្រាវជ្រាវបរិយាកាសនិងបរិស្ថាន ។

ចម្លើយ

១. អគ្គលេខាធិការអង្គការសហប្រជាជាតិចាប់តាំងពីការបង្កើតរហូតដល់មកទល់បច្ចុប្បន្នរួមមាន ៖

១.​លោក ទ្រីវលី

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដំបូង គេបង្អស់ដែលមានសញ្ជាតិណ័រវេស ( Norwegian ) ត្រូវបានតែងតាំងនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៤៦ ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ លោកគ្រូបានតែងតាំងបន្តរហូតដល់ឆ្នាំ ១៩៥២ ។

២. លោក​ ដាក់ហាំមាសូល ( Dag Hammark Jold )

លោកជាជនជាតិ ស៊ុយអ៊ែត ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៥៣ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៦១ ។ លោកបានដោះស្រាយវិបត្តិព្រែកជីកស៊ុយ អេ ( Suez Crisis ) និងវិបត្តិកុងតូជាដើម ។

៣. លោក អ៊ូថាន់ ( U Than )

លោកជាជនជាតិ ភូមា ( មីយ៉ាន់ម៉ា ) ត្រូវបានតែងតាំងអង្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៦១ លុះដល់ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៦៦ លោកបានជាប់អាណត្តិទី២ ដែលបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ១៩៧១ ។ ពិសេសទៀតនោះនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការយុត្តិធម៌ទីក្រុងឡាអេប្រទេសហូឡង់បានកាត់ក្តីឲ្យប្រទេសថៃ ( សៀម =ស្យាម ) ប្រ​គល់ប្រាសាទព្រះវិហារឲ្យខ្មែរវិញក្នុងអាណត្តិរបស់លោក ។

៤. លោក គៀតរ៉ាល់ហែម ( Kurt Waldheim )

លោកជាជនជាតិអូទ្រីស ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិពីរអាណត្តិពោល គឺ អាណត្តិទី១ នៅខែមករា ឆ្នាំ ១៩៧២ ហើយអាណត្តិទី២ នៅខែធ្នូ ឆ្នាំ១៩៧៦ ។ និងបញ្ចប់់អាណត្តិនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៨១ ។ លោកបានដោះស្រាយបញ្ហាជម្លោះរវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ។

៥. លោក  សាវីយេប៉េរេ ដឹគូអេឡា ( Xavier Perez De Cuellar )

លោកជាជនជាតិប៉េរ៉ូត្រូវបានជ្រើរើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិចំនួនីរអាណិត្តដូចលោកគៀតវ៉ាល់ហែមដែរ ។ ក្នុងអាណត្តិរបស់លោក លោកបានខិតខំពន្លត់ភ្លើងសង្រ្គាមដែលឆាបឆេះរវាងប្រទេស អ៊ីរ៉ាក់និងអ៊ីរ៉ងនៅឆ្នាំ១៩៨០ ។

៦. លោក ប៊ូត្រូស ប៊ូត្រូស កាលី ( Buotros Buotrus Ghali )

លោក ជាជនជាតិអេហ្ស៊ីបបានជាប់ជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ។ លោកកាលីបានដោះស្រាយបញ្ហាពិភពលោកក្នុងរឿងតែមួយដូចយ៉ាងវិបត្តិរវាងប្រទេស ប៉ាលេស្ទីនបញ្ហាសិទ្ធិមនុស្សនៅចិនជាដើម ។

៧. លោក កូហ្វីអាណាន់ ( Kofi Annan )

លោក ជាជនជាតិហ្កាណា ( Ghana ) បានជាប់ជាអគ្គលេខាធិការពីអាណត្តិគឺ អាណត្តិទីពីរខែវិច្ឆិកា ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ និងអាណត្តិទីពី២ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៦ ។ លោកបានដោះស្រាយបញ្ហាទីម័រ ( East Timor ) ឲ្យបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីជាដើម ។

៨. លោក បាន គីម៉ូន ( South Korean )

លោក ជាជនជាតិកូរ៉េ ( South Korean ) បានជាប់ជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអាណត្តិទី ១ ពីខែវិច្ឆិកា ឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ។ នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដាអង្គការយូណែស្កូ ( UNESCO ) បានដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរ ជាសម្បត្តិបេតិកភ័ណពិភពលោកក្នុងពេលដែលលោក បានគីម៉ូន ជនជាតិកូរ៉េជាអគ្គលេខាធិការ ។

២,កម្មវិធីនៃការស្រាវជ្រាវ​អាកាសធាតុពិភពលោក ដោយមានការចូលរួមពីអង្គការ WMO6 គណៈកម្មការមហាសមុទ្រអន្តរជាតិ និងក្រុមប្រឹក្សាអន្តរជាតិនៃសហជីពនោះ​ ។ កម្មវិធីនេះ គឺជាកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិមួយ ដែលមានគោលបំណងអភិវឌ្ឍន៍ការយល់ដឹងឲ្យកាន់តែប្រសើរឡើង អំពីអាកាសធាតុ និងព្យាករណ៍ការផ្លាស់ប្តូរអាកាសធាតុក្នុងតំបន់និងនៅទូទាំងពិភពលោក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login