Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីកម្មវិធីនៃអាកាសធាតុពិភពលោក ។

២ . ចូរនិយាយអំពីកម្មវិធីនៃ អាកាសធាតុពិភពលោក ។

៣. ចូរនិយាយអំពីកម្មវិធីស្រាវជ្រាវបរិយាកាសនិងបរិស្ថាន ។

៤. ចូរនិយាយអំពីការអនុវត្តកម្មវិធីឧត្តុនិយម ។

៥. ចូរនិយាយពីកម្មវិធីជលវិទ្យា និងធនធានទឹក ។

ចម្លើយ

១. កម្មវិធីអាកាសធាតុពិភពលោក ដែលជាកម្មវិធីមូលដ្ឋានគ្រឹះរបស់អង្គារ WMO៥ហើយកម្មវិធីនេះមានធាតុផ្សំ៣​ ៖ ប្រព័ន្ធដំណើរការទិន្នន័យពិភពលោក ប្រព័ន្ធអង្កេតការពិភពលោក និងប្រព័ន្ធទូគមនាគមន៍ពិភពលោក ។ សកម្មភាពពិសេសនៃកម្មវិធីរួមមាន ៖ ការគ្រប់គ្រងទិន្នន័យ ការគាំទ្រប្រព័ន្ធដែលចូលរួមបញ្ចូលទាំងសេវាកម្មប្រតិបត្តិការព័ត៌មានឧបករណ៍ និងវិធីសាស្រ្តនៃកម្មវិធីសង្កេតការណ៍ សកម្មភាពផ្កាយរណបរបស់អង្គការ WMO កម្មវិធីខ្យល់ព្រុះកំបុតត្បូងនៃត្រូពិក និងសកម្មភាពអង់តាក់ទិច ( Antarctic Activities ) ។

២. កម្មវិធីនៃអាកាសធាតុពិភពលោកបានផ្តល់ឲ្យក្របខណ្ឌអន្តរទីភ្នាក់ងារ ។ កម្មវិធីនេះបានជួយអភិវឌ្ឍន៍សមត្ថភាពដើម្បីព្រមានដល់បណ្តារដ្ឋាភិបាល និងសាធារណៈជនអំពីលទ្ធភាពនៃការផ្លាស់ប្តូរអាកាសធាតុនាពេលអនាគត់ពីគ្រោះធម្មជាតិ​និងមនុស្សជាកត្តាសំខាន់ក្នុងការជះឥទ្ធិពល ទៅលើមនុស្សជាតិ ។ កម្មវិធីក៏គាំទ្រដល់ការងារនៃក្រុមអន្តរដ្ឋាភិបាល ចំពោះការផ្លាស់ប្តូរអាកាសធាតុ ហើយប្រព័ន្ធតាមដានអាកាសធាតុពិភពលោកអនុវត្តក្នុងក្របខណ្ឌអនុសញ្ញាស្តីពីការផ្លាស់ប្តូរអាកាសធាតុនិងការពិភាក្សាទៅលើអនុសញ្ញពីការបោះបង់ចោលទីលំនៅ និងភាពរាំងស្ងួត ។

៣. កម្មវិធីស្រាវជ្រាវបរិយាកាស និងបរិស្ថានជួយឧបត្ថម្ភដល់ការរីកចម្រើននៃវិទ្យាសាស្រ្ត បរិយាកាសនិងជួយដល់សមាជិក WMO ដោយផ្តល់សេវាកម្មឧត្តុនិយមឪ្យកាន់តែប្រសើរឡើង តាមរយៈការជម្រុញការស្រាវជ្រាវការស្រាវលើផ្នែកឧត្តុនិយមនិងវិស័យដែលពាក់ព័ន្ធនឹងបរិស្ថាន ។ គុណប្រយោជន៍នៃសកម្មភាពកាត់បន្ថយគ្រោះមហន្តរាយគឺ ចេញមកពីលទ្ធផលការស្រាវជ្រាវក្នុងព្យាករណ៍ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង និងចេញមកពីគុណភាពដែលល្អប្រសើរនៃការព្យាករណ៍ក្នុងតំបន់ត្រូពិចជាពិសេសសម្រាប់ខ្យល់ព្យុះកំបុតត្បូង ។

៤. ការអនុវត្តកម្មវិធីឧត្តុនិយមបានជួយសម្របសម្រួលការអនុវត្តន៍ ទិន្នន័យការព្យាការណ៍ឧត្តុនិយមនិងព័ត៌មានទាក់ទងនឹងអាកាសធាតុ និងសកម្មភាពដទៃទៀត​ ។ សមត្ថភាពទាំងនេះ រួមទាំងការអនុវត្តន៍ឧត្តុនិយមខាងផ្នែកកសិកម្មខាងផ្នែកអាកាសចរណ៍ ( សុវត្ថិភាពនៃការដឹកជញ្ជួនតាមអាកាស ) ខាងផ្នែកសមុទ្រ និងខាងផ្នែកសេវាកម្មសាធារណៈនៃអាកាសធាតុ ។

៥. កម្មវិធីជលវិទ្យា និងធនធានទឹកធានាក្នុងការស្ទង់ប៉ាន់មើល និងការព្យាករណ៍នៃគុណភាពនិងបរិមាណនៃធនធានទឹក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការគ្រប់គ្រងវិស័យទាំងអស់ក្នុងសង្គម កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីទឹក ។ កម្មវិធីនេះក៏ថែរក្សា និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌនៃបរិស្ថាននៃពិភពលោក ។ នៅក្នុងន័យនេះ កម្មវិធីនេះធានាដល់ការបង្កើតប្រព័ន្ធនៃការព្យាករណ៍ទឹក សម្រាប់ការការពារគ្រោះថ្នាក់ទឹកជំនន់ ព្រមទាំងការប្រឆាំងនឹងភាពរាំងស្ងួត និងការបោះបង់ចោលទីលំនៅតាមរយៈការគ្រប់គ្រងធនធានទឹក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login