2018-12-06 12:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយអំពីកម្មវិធីអប់រំ និងបណ្តុះបណ្តាល ។
២. ចូរនិយាយអំពីកម្មវិធីសហប្រតិបត្តិការខាងបច្ចេកទេស ។
៣. តើគោលបំណងចម្បងរបស់ IFAD ជាអ្វី ?
៤. តើអង្គការពាណិជ្ជកម្មពិភពលោកបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា ? ដើម្បីអ្វី ?
៥.តើអង្គការពាណិជ្ជកម្មពិភពលោក មានតួនាទីសំខាន់ប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. កម្មវិធីអប់រំ និងបណ្តុះបណ្តាលបានរៀបចំឡើងដើម្បីគាំទ្រដល់កម្មវិធីវិទ្យាសាស្រ្តនិងបច្ចេកទេសនៃអង្គការ WMO ហើយជួយក្នុងការបង្កើតចំណេះដឹងដល់បុគ្គលនៅក្នុងសេវាកម្មឧត្តុនិយម និងធនធានទឹកថ្នាក់ជាតិនៃបណ្តាប្រទេសជាសមាជិក ។
២. កម្មវិធីសហប្រតិបត្តិការខាងបច្ចេកទេសបានផ្តល់ការណែនាំ និងជួយជ្រោមជ្រែងក្នុងការពង្រីកសេវាកម្មឧត្តុនិយមនឹងធនធានទឹកថ្នាក់ជាតិដល់បណ្តាលប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការផ្ទេរចំណេះដឹង បច្ចេកវិទ្យានិងឧត្តុនិយមវិទ្យាដើម្បីធ្វើឲ្យសេវាកម្មទាំងងនេះមានប្រសិទ្ធភាព ។
៣. គោលបំណងចម្បងរបស់ IFAD គឺ ៖
ទី១ ៖ បំលែងប្រភពធនធានដើម្បីបង្កើនការផលិតម្ហូបអាហារនិងឲ្យមានម្ហូបអាហារសមរម្យដល់ក្រុមដែលចំនូលទាបនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ។ យ៉ាងហោចណាស់ ២០%នៃប្រជាជននៅអាហ្រ្វិច អាស៊ីនិងអាមេរិកឡាទីនដែលទទួលរងឥទ្ធិពលនៃការអត់ឃ្លានដ៏រុំារ៉ៃ និងការខ្វះខាតអាហារ ( មិនគ្រប់គ្រាន់ ) ។
ទី២ ៖ ផ្តោតការយកចិត្តទុកដាក់ លើលសេចក្តីត្រូវការរបស់សហគមន៍ជនបទក្រីក្របំផុតជាពិសេសកសិករតូចតាច អ្នកអត់ស្រែចម្ការអ្នកនេសាទក្រុមមនុស្សរស់នៅដោយសារគេចិញ្ចឹម និងស្រ្តីក្រីក្រនៅតាមជនបទ ។
ទី៣ ៖ មូលនិធិយកចិត្តទុកដាក់ជាពិសេស ចំពោះកាអភិវឌ្ឍន៍តំបន់ដាច់ស្រយាល និងបង្ខិតទៅរកភាពទំនើបដែលផ្នែកទៅលើការចូលរួមរបស់មូលដ្ឋាននិង ការអភិវឌ្ឍន៍ មូលដ្ឋានធនធានធម្មជាតិ ។
៤. អង្គការពាណិជ្ជកម្មពិភពលោកបានបង្កើតឡើងនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៥ ។ ដើម្បីជំនួយកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្មជំនួយត្រួតមើលលើពាណិជ្ជកម្មអន្តរជាតិ ។
៥. អង្គការពាណិជ្ជកម្មពិភពលោក មានតួនាទីសំខាន់៥ដូចខាងក្រោម ៖