Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ( IFAO ) បានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា ? ជាមួយអ្វី ?

២. តើ ICAO3 មានគោលដៅអ្វី ?

៣. តើអង្គការឧត្តុនិយមពិភពលោកបានបង្កើតឡើងនៅឆ្នាំណា ?

៤. តើអនុសញ្ញាបានកំណត់គោលបំណង របស់អង្គការឧត្តុនិយមពិភពលោកយ៉ាងដូចម្តេចខ្លះ ?

៥. តើអង្គការឧត្តុនិយមពិភពលោក អនុវត្តកម្មវិធីសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ( IFAO ) បានបង្កើតឡើងនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៤៤ ។ ជាមួយការចុះហត្ថលេខាលើអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិនៅពេលចប់កិច្ចប្រជុំស៊ីកាហ្កូ ( Chicago ) ។ អង្គការនេះមានលក្ខណៈបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៤៧ គឺនៅពេលដែលមានរដ្ឋចំនួន ២៦ បានផ្តល់សច្ចាប័ននៅលើអនុសញ្ញានោះ ។ ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៩៤ មកនៅទូទាំងពិភពលោកបានប្រារព្ធទិវាអាកាសចរណ៍ស៊ីវិលមកនៅទូទាំងពិភពលោក បានប្រារព្ធទិវាអាកាសចរណ៍ស៊ីវិល ។

២. ICAO មានគោលដៅគឺ ៖

  • ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់នៃការលូតលាស់របស់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ។
  • ជួយជម្រុញគម្រោង និងការសហប្រតិបត្តិការនៃយន្តហោះសម្រាប់គោលបំណងសន្តិភាព ។
  • គាំទ្រការអភិវឌ្ឍន៍ និងអាកាសចរណ៍ព្រលានយន្តហោះនិង មធ្យោបាយអាកាសចរណ៍សម្រាប់អាកាសចរណ៍ស៊ិវិល ។
  •  បំពេញសេចក្តីត្រូវការនៃអន្តរជាតិ សាធារណៈ សម្រាប់សុវត្ថិភាពទៀងទាត់នឹងដឹកជញ្ជូន តាមផ្លូវអាកាសប្រកបដោយផលល្អ និងអស់កម្លំាងតិច ។
  • ដើម្បីគាំទ្រគោលដៅទាំងនេះអង្គការ ICAO បានអនុម័តស្តង់ដារជាអន្តរជាតិ និងផ្តល់អនុសាសន៍ចំពោះការអនុវត្តន៍និងផ្តោតទៅលើគម្រោង និងការអនុវត្តន៍របស់យន្តហោះនិងភាគច្រើនទៅលើសម្ភារៈរបស់វា ។

៣. អង្គការឧត្តុនិយមពិភពលោកបានបង្កើតឡើងនៅឆ្នាំ ១៩៥១ ។ ប៉ុន្តែអនុសញ្ញាស្តីពី អង្គការឧត្តុនិយមពិភពលោកមានប្រសិទ្ធភាពចាប់តាំងពីខែ មិនា ឆ្នាំ ១៩៥០ ។ ស្ថាប័ននេះពីមុនមានឈ្មោះថា អង្គការ ឧត្តុនិយមអន្តរជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយកើតតាំងពីឆ្នាំ ១៨៧៣ មក ។ មកដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៥ អង្កការឧត្តុនិយមពិភពលោក មានរដ្ឋាជាសមាជិកចំនួន ១៧៨ ដែលគ្រប់ដណ្តប់លើទឹកដីទាំងនោះ ។

៤. អនុសញ្ញាបានកំណត់គោលបំណងរបស់អង្គការឧត្តុនិយមពិភពលោកដូចខាងក្រោម ៖

  • ជួយជម្រុញដល់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោកក្នុងការបង្កើតបណ្តាញនៃស្ថានីយ៍ សម្រាប់ការអង្កេតឧត្តុនិយមព្រមទាំងការអង្កេតធនធានទឹក និងភូមសាស្រ្តដទៃទៀតដែលទាក់ទងនឹងឧត្តុនិយមវិទ្យា ។
  • ជម្រុញការបង្កើតនិងថែទាំមជ្ឈមណ្ឌលដែលពាក់ព័ន្ធ ។
  • ជម្រុញការបង្កើតនឹងថែទាំងប្រព័ន្ធប្រាប់ផ្លាស់ប្តូរព័ត៌មានអាកាសធាតុយ៉ាងលឿន ។
  • ពង្រីកការអនុវត្តន៍ឧត្តុនិយម នៃអាកាសចរណ៍ការដឹកជញ្ជូនទឹក កសិកម្មនិងសកម្មភាពដទៃទៀត ។
  • ជម្រុញសកម្មក្នុងសហប្រតិបត្តិការ លើជលវិទ្យានិងពង្រីកសហប្រតិបត្តិការរវាងសេវាកម្ម ឧត្តុនិយមនិងសេវាកម្មធនធានទឹក ។
  • លើកទឹកចិត្តដល់ការស្រាវជ្រាវ និងការបណ្តុះបណ្តាលក្នុងវិស័យឧត្តុនិយមនិងវិស័យដែលពាក់ព័ន្ធ និងសហប្រតិបត្តិការក្នុងទ្រង់ទ្រាយអន្តរជាតិនៃការបណ្តុះបណ្តាលបែបនេះ ។​

៥. អង្គការឧត្តុនិយមពិភពលោក អនុវត្តកម្មវិធីសំខាន់ៗចំនួន ៨គឺ ៖​

  • កម្មវីធីអាកាសធាតុពិភពលោក
  • កម្មវិធីនៃអាកាសធាតុពិភពលោក
  • កម្មវិធីនៃការស្រាវជ្រាវអាកាសធាតុពិភពលោក
  • កម្មវិធីស្រាវជ្រាវអាកាសធាតុពិភពលោក
  • ការអនុវត្តកម្មវិធីឧត្តុនិយម
  • កម្មវិធីដែលវិទ្យា និងធនធានទឹក
  • កម្មវិធីអប់រំ និងបណ្តុះបណ្តាល
  • កម្មវិធីសហប្រតិបត្តិការខាងបច្ចេកទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login