2018-12-06 13:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសហគ្រាសពាណិជ្ជកម្មជាអ្វី ?
២. តើនៅកម្ពុជា ការវិនិយោគទុនដោយក្រុមហ៊ុនសាជីវកម្មជាតិនិងអន្តរជាតិជាអ្វី ?
៣. តើធុរកិច្ច និងសិទ្ធិមនុស្សខុសប្លែកគ្នាពីការទទួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្មយ៉ាងដូចម្តេច ?
៤. តើអង្គការសហប្រជាជាតិបានដោះស្រាយ យ៉ាងដូចម្តេចចំពោះធុរកិច្ចនិងសិទ្ធមនុស្ស ?
៥. តើប្រកបខ័ណ្ឌគោលនយោបាយស្តីពី ការការពារការគោរពនិងដោះស្រាយមានសរសរទ្រូងប៉ុន្មាន ? អ្វីខ្លះ?
ចម្លើយ
១. សហគ្រាសពាណិជ្ជកម្ម គឺជាមធ្យោបាយជាសកលដ៏សំខាន់សម្រាប់ការទទួលបានសិទ្ធិមនុស្ស ។ ជាឧទាហរណ៍ វាអាចរួមចំណែកតាមរយៈការបង្កើតមុខងារនិងមុខរបរអភិវឌ្ឍន៍និងទំនើបភាវូបនីកម្ម នៅមូលដ្ឋាន ។ ទោះជាយ៉ាងណាក៏ដោយផលប៉ះពាល់អវិជ្ជមមានដែលបណ្តាលមកពីសកម្មភាពធុរកិច្ចនៅតែបន្ត ជាបញ្ហាប្រឈមដ៏សំខាន់មួយជាដដែល ។ បទដ្ឋានថ្មីមួយនេះ បានបំភ្លឺពីតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋនិងសហគ្រាសពាណិជ្ជសកម្ម ដែលបទដ្ឋានទាំងនេះបានរួមបញ្ចូលគ្នានិងដោយបានអនុម័តយល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនូវគោលការណ៍ណែនាំស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សនៅក្នុងខែ មិថុនា ឆ្នាំ ២០១១ ។
២. នៅកម្ពុជាការវិនិយោគទុនដោយក្រុមហ៊ុនសាជីវកម្មជាតិនិងអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ជាតិ និងមិនត្រូវមានផលប៉ះពាល់អវិជ្ជមានទៅលើសហគមន៍មូលដ្ឋានឡើយ ។ គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ផ្តល់ផែនទីបង្ហាញផ្លូវមួយសម្រាប់រដ្ឋនិងក្រុមហ៊ុនសាជីវកម្មផ្សេងៗក៏ដូចជា សង្គមស៊ីវិលបុគ្គល និងសហគមន៍ដែលរងផលប៉ះពាល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាដើម្បីគ្រប់គ្រងរលកថ្មីនៃការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងទៀត ។ ទន្ទឹមនេះក៏ជួយបន្ថែមតម្លៃរបស់សហគ្រាសពាណិជ្ជកម្មផងដែរ ។
៣. នៅក្នុងអតីតកាល សហគ្រាសពាណិជ្ជកម្មនានាមាននិន្នាការដោះស្រាយញ្ហាសង្គម តាមរយៈកម្មវិធីទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ( CSR ) របស់ខ្លួន ។ ការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមជារឿយៗត្រូវបានគេឃើញថា ជាវិធីមួយដែលឧស្សាហកម្មបញ្ចូលកង្វល់អំពីសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងសកម្មភាពការងាររបស់ខ្លួន ។ ទោះជាដូច្នេះក្តី គំនិតផ្តួចផ្តើមជាច្រើនរបស់ការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម បានធ្វើឡើងតាមការជ្រើសរើស មានលក្ខណៈអាដហុកនិងមានត្រឹមតែសកម្មភាពមនុស្សធម៌ ។ វាផ្អែកលើអ្វីដែលក្រុមហ៊ុនជ្រើសរើសយកមកដោះស្រាយ តាមការចង់បានរបស់ខ្លួន ។ ផ្ទុយទៅវិញការគោរពសិទ្ធិមនុស្ស មិនមែនជាការធ្វើឡើងតាមការស្ម័គ្រចិត្តនោះទេ ។ ការគោរពសិទ្ធិមនុស្សតម្រូវនូវការប្តេជ្ញាចិត្តពីធុរកិច្ច ។ ក្របខណ្ឌសិទ្ធិមនុស្សផ្តល់នូវការទទួលស្គាល់ជាសាកល ការគិតគូរជាចម្បងដល់ប្រជាពលរដ្ឋចំពោះផលប៉ះពាល់សង្គម និងបរិស្ថានរបស់ធុរកិច្ច ។ ដើម្បីសម្រេចបានការទទួលខុសត្រូវរបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្សមានការរំពឹងទុកថាសហគ្រាសពាណិជ្ជកម្មអនុវត្ត គោលនយោបាយដើម្បីទប់ស្កាត់ និងដោះស្រាយចំពោះផលអវិជ្ជមានជាសក្តានុពល និងជាក់ស្តែងកើតចេញមកពីសកម្មភាពរបស់ខ្លួន ។
៤. លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្តួចផ្តើមឲ្យមាននូវគ្លូបលកំផែកដោយស្ម័គ្រចិត្តមួយនៅក្នុងឆ្នាំ ២០០០ ជាវេទិកាពិភពលោកដែលប្រមូលផ្តុំនូវការជួបប្រជុំគ្នារបស់ធុរកិច្ចទាំងឡាយនិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផ្នែកកម្មករនិងសង្គមស៊ីវិល ដើម្បីគាំទ្រដល់សិទ្ធិមនុស្សពលកម្មបរិស្ថាន និងប្រឆាំងអំពើពុករលួយ ។ ក្នុងឆ្នាំ ២០០៥ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ( ក្នុងឆ្នាំ ២០០៦ ជំនួយដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ) បានតែងតាំងសាស្រ្តចារ្យ ចន រ៉ាក់គី ជាតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាសិទ្ធិមនុស្ស និងសាជីវកម្មឆ្លងដែននិងសហគ្រាសពាណិជ្ជកម្មផ្សេងៗទៀត ។ អាណត្តិការងារត្រូវបានប្រគល់ដល់រូបគាត់ ដើម្បីធ្វើការកំណត់ និងស្រាយសបំភ្លឺបទដ្ឋាននានាអំពីការទទួលខុសត្រូវនិងគណនេយ្យភាពសាជីវកម្មចំពោះសិទ្ធិមនុស្សរាប់បញ្ចូលទាំងតួនាទីរបស់រដ្ឋផងដែរ ។ អ្នកតំណាងពិសេសបានស្នើរឡើងនូវក្របខណ្ឌគោលនយោបាយស្តីពីការការពារ ការគោរពនិងដោះស្រាយដែលក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានស្វាគមន៍ជាឯកច្ឆ័ន្ទក្នុងឆ្នាំ ២០០៨ ។
៥. ក្របខណ្ឌនេះរួមមានសរសរទ្រូង បីគឺ ៖