Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីប្រកាសស្តីពីសិទ្ធិ និងការទទួលខុសត្រូវរបស់បុគ្គលក្រុមនិងអង្គការសង្គមក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដែលត្រូវបានទទួលស្គាល់ជាសាកល

                        អនុម័តដោយមហាសន្និបាត

តាមសេចក្តីសម្រេចចិត្តលេខ ៥៣. ១៤៤ ចុះថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ១៩៩៨​ មហាសន្និបាត

        បញ្ចាក់ឡើងវិញ នូវសារំខាន់នៃការអនុវត្តទិសដៅ និងគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិដើម្បីលើកស្ទួយនិងការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់សម្រាប់មនុស្សទាំងអស់នៅក្នុងប្រទេសទាំងអស់ក្នុងសកលលោក ។

        បញ្ជាក់ឡើងវិញផងដែរ នូវសារសំខានដៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាកត្តាមូលដ្ឋាននៃកិច្ចខិតខំជាអន្តរជាតិដើម្បីលើកស្ទួយ ការគោរពនិងការអនុវត្តជាសាកលនូវសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានបញ្ជាក់ឡើងវិញផងដែរនូវសារសំខាននៃលិខិតតូបការណ៍សិទ្ធិមនុស្សផ្សេងទៀត ដែលអនុម័តក្នុងក្របខណ្ឌសហប្រជាជាតិ និងក្នុងប្រកខណ្ឌទាំងឡាយនៅថ្នាក់តំបន់ ។   

        សង្កត់ធ្ងន់ថា សមាជិកទាំងអស់នៃសមាគមន៍អន្តរជាតិត្រូវបំពេញកាតព្វកិច្ចដ៏ឱឡារិករបស់ខ្លួន ដោយរួបរួមគ្នានិងដោយឡែកពីគ្នាដើម្បីលើកស្ទួយនិងលើកទឹកចិត្តដល់ការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានសម្រាប់ទាំងអស់គ្នា ដោយគ្មានការប្រកាន់បែងចែកប្រភេទណាមួយរួមមានការប្រកាន់បែងចែកដែលផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយឬមតិផ្សេងទៀតផង

        បញ្ជាក់ឡើងវិញនូវសារសំខាន់ពិសេសនៃការធ្វើឲ្យសម្រេចបាននូវសហប្រតិបត្តិការអន្តរជតិដើម្បីបំពេញកាតព្វកិច្ចនេះស្របតាមធម្មនុញ្ញសហប្រជាជាតិ ។

        ទទួលស្គាល់នូវតួនាទីសំខាន់នៃសហប្រតិបត្តិការ អន្តរជាតិនិងការងារដ៏មានតម្លៃនៃបុគ្គល ក្រុម និងសមាគមន៍ក្នុងការចូលរួមចំណែកលុបបំបាត់ប្រកបដោយប្រសិទ្ធភាពនូវរាល់ការរំលោភសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានរបស់ប្រជាជាតិ និងបុគ្គលរួមមានពាក់ព័ន្ធទៅនឹង​ការរំលោភជាក់ស្តែង ឬដោយមានការរៀបចំទៅលើមហាជនដូចជាការរំលោភដែលបណ្តាលមកពីនយោបាយអាប៉ាថេតរាល់ទម្រង់នៃការរើសអើងពូជសាសន៍អាណានិគមនិយម ការគាបសង្កត់ឬការកាន់របស់បរទេសការឈ្លានពានឬការគំរាមកំហែងអធិបតេយ្យជាតិឯកភាពជាតិឬបូរណភាពទឹកដីនិង ដែលបណ្តាលមកពីការបដិសេធមិនទទួលស្គាល់សិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនិងសិទ្ធិប្រជាជាតិនីមួយៗក្នុងការប្រើប្រាស់អធិបតេយ្យភាពពេញលេញ លើភោគទ្រព្យនិងធនធានធម្មជាតិរបស់ខ្លួន  ។

        ទទួលស្គាល់ថាទំនាក់ទំនងរវាងសន្តិភាព និងសន្តិសុខអន្តរជាតិនិងការអាស្រ័យផលនៃសិទ្ធិមនុស្ស និងសើរភាពមូលដ្ឋាននិងគិតថាការគ្មានសន្តិភាពនិងសន្តិសុខអន្តរជាតិមិនមែនជាការសំអាងសម្រាប់លើកលែងការមិនអនុវត្តឡើយ ។

        ប្រកាសបញ្ជាក់ឡើងថា សិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់មានលក្ខណៈសកលមិនអាចចែកដាច់ពីគ្នាអាស្រ័យគ្នាទៅវិញទៅមកនិងទាក់ទងគ្នាទៅវិញទៅមកហើយត្រូវលើកស្ទួយនិងអនុវត្តក្នុងលក្ខណៈត្រឹមត្រូវនិងប្រកបដោយសមធម៌ដោយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិនិងសេរីភាពនីមួយៗទាំងអស់ឡើយ ។

        សង្កត់ធ្ងន់ថា ការទទួលខុសត្រូវនិងករណីកិច្ចមុនគេបង្អស់ក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានគឺជាបន្ទុករបស់រដ្ឋ ។

        ទទួលស្គាល់សិទ្ធិនិងការទទយលខុសត្រូវរបស់បុគ្គលក្រុមនិងសមាគមន៍ក្នុងការលើកស្ទួយការគោរព និងបណ្តុះបណ្តាលឲ្យមានការ យល់ដឹងអំពីសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាននៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ​ ។

ប្រកាស ៖

មាត្រា ១៖

ជនគ្រប់រូប មានសិទ្ធិដោយម្នាក់ និងដោយរួមជាមួយអ្នកដទៃក្នុងការលើកស្ទួយនិងការខំប្រឹងប្រែងការពារនិងធ្វើឲ្យសម្រេចបាននូវសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាននៅថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ។

មាត្រា ២

១. រដ្ឋនីមួយៗ មានការទទួលខុសត្រូវ និងករណីកិច្ចមុនគេបង្អស់ក្នុងការការពារការលើកស្ទួយ​និង អនុវត្តសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់ ដោយការអនុម័តជាអាទិ៍នូវវិធានការដែលអាចចាំបាច់ដើម្បីបង្កើតរាល់លក្ខខណ្ឌចាំបាច់ក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងទៀតព្រមទាំងការធានាខាងផ្លូវច្បាប់ដែលចាំបាច់ដើម្បីធានាឲ្យជនគ្រប់រូបដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដោយម្នាក់ៗឯងនិងដោយរួមជាមួយអ្នកដទៃអាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់នោះក្នុងការអនុវត្តជាក់ស្តែង ។

២. រដ្ឋនីមួយៗត្រូវអនុម័តវិធានការផ្លូវច្បាប់ រដ្ឋបាលនិងវិធានការផ្សេងទៀតដែលចាំបាច់ដើម្បីធានាថាសិទ្ធិនិងសេរីភាពដែលចែកក្នុងសេចក្តីប្រកាសនេះ ត្រូវបានធានាប្រកបដោយប្រសិទ្ធិភាព ។

មាត្រា ៣

        ច្បាប់ក្នុងប្រទេសដែលស្របនឹង ធម្មនុញ្ញសហប្រជាជាតិនិងកាតព្វកិច្ចអន្តរជាតិផ្សេងៗទៀតរបស់រដ្ឋក្នុងវិស័យសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន គឺជាប្រកបខណ្ឌច្បាប់ដែលនៅក្នុងនោះសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានត្រូវតែបានអនុវត្តនិងប្រើប្រាស់ហើយដែលនៅក្នុងនោះសកម្មភាពទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសនេះ ដើម្បីលើកស្ទួយការពារនិងធ្វើឲ្យសម្រេចប្រកបដោយប្រសិទ្ធិភាពនូវសិទ្ធិនិងសេរីភាពទាំងនេះត្រូវបានធ្វើឡើង ។

មាត្រា​ ៤

        គ្មានបទបញ្ញាត្តិណាមួយនៅក្នុងសេចក្តីប្រកាសនេះត្រូវយកមកបកស្រាយតម្រូវឲ្យខូចខាតឬជំទាស់គោលបំណងនិងគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិឬតម្រូវឲ្យដាក់កំហិតឬធ្វើបដិប្បញ្ញត្តិលេខទាំងឡាយនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងលិខិតតូបការណ៍ និងការប្តេជ្ញាចិត្តអន្តរជាតិផ្សេងទៀតដែលអនុវត្តក្នុងវិស័យនេះឡើយ ។

មាត្រា ៥

        ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ជនគ្រប់រូបមានម

( ក ) ជួប ឬប្រជុំដោយសន្តិវិធី ។

( ខ ) បង្កើត ចូលជាសមាជិកនិងចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាលសមាគមន៍ឬក្រុម ។

( គ ) ឆ្លើយឆ្លងជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរភិបាល ។

មាត្រា ៦

        ជនគ្រប់រូប មានសិទ្ធិដោយម្នាក់ៗឯងនិង ដោយរួមជាមួយអ្នកដទៃ ៖

 ( ក ) ដឹងស្វែងរក យកបានទទួលនិងរក្សាព័ត៌មានស្តីពីសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានទាំងអស់រួមមានការទទួលបាននូវព័ត៌មានស្តីពីរបៀប ផ្តល់អនុភាពដល់សិទ្ធិនិងសេរីភាពទាំងនោះផង ក្នុងប្រព័ន្ធច្បាប់តុលាការឬរដ្ឋបាលនៅក្នុងប្រទេស ។

( ខ ) បោះពុម្ពចែកចាយឬផ្សព្វផ្សាយដោយសេរីទៅកាន់អ្នកដទៃទៀតអំពីទស្សនៈព័ត៌មាននិងការយល់ដឹងស្តីពីសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់ដូចមានចែងក្នុងលិខិតូបករណ៍ និងសិទ្ធិមនុស្សនិងលិខិតតូបករណ៍អន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធ ។

( គ ) សិក្សាពិភាក្សាបង្កើតនិងមានមតិលើការអនុវត្តទាំងក្នុងច្បាប់ទាំងក្នុងការអនុវត្តនូវសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់ និងទាក់ទាញការយកចិត្តទងុកដាក់ពីសាធារណៈជនទៅលើបញ្ហាទាំងនោះតាមរយៈមធ្យោបាយសមស្របផ្សេងទៀត ។

 

មាត្រា ៧

       ជនគ្រប់រូបមានសិទ្ធិដោយម្នាក់ៗឯង និងដោយរួមជាមួយអ្នកដទៃបណ្តុះនិងពិភាក្សាគំនិតនិងគោលការណ៍ថ្មីៗស្តីពីសិទ្ធិមនុស្សនិងតស៊ូមតិឲ្យមានការព្រមទទួលយយកគំនិតនិងគោលការណ៍ថ្មីៗ ។

មាត្រា ៨

១. ជនគ្រប់រូបមានសិទ្ធិដោយម្នាក់ៗឯងនិងដោយរួមជាមួយអ្នកដទៃ ដោយគ្មានការររើសអើងក្នុងការចូលរួមជាក់ស្តែងក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួននិងការដឹកនាំកិច្ចការសាធារណៈ ។

២. សិទ្ធិនេះរាប់បញ្ចូលជាអាទិ៍សិទ្ធិដោយម្នាក់ៗឯងនិងដោយររួមជាមួយអ្នកដទៃដាក់ជូនស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលនិងអង្កការនានាទទួលបន្ទុកកិច្ចការសាធារណៈនូវការរិះគន់និងសេចក្តីស្នើសុំនានាសម្រាប់កែលលម្អការប្រព្រឹត្តទៅនៃអង្គការនិងស្ថាប័នទាំងនោះនិងសិទ្ធិទាញការយកចិត្តទុកដាក់ទៅលើទិដ្ឋភាពការងារនៃអង្គការនិងស្ថាប័នទាំងនោះដែលអាចរារាំងឬបង្កឧបសគ្គដល់ការលើកស្ទួយ ការការពារនិងការសម្រេចបាននូវសិទ្ធិមនុស្សនិងសេរីភាពមូកលដ្ឋាន ។

មាត្រា ៩

១. ក្នុងការប្រើប្រាស់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមានការលើកស្ទួយនិងការការពារសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្តីប្រកាសនេះផងជនគ្រប់រូបមានសិទ្ធិ ដោយម្នាក់ៗឯងក្តីនិងដោយរួមជាមួយអ្នកដទៃក្តីទទួលបានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងការការពារនៅពេលមានការរំលោភសិទ្ធិទាំងនោះ ។

២. ដើម្បីសម្រេចទិសដៅនេះ ជនគ្រប់រូបដែលយល់ថាសិទ្ធិនិងសេរីភាពរបស់ខ្លួនត្រូវបានរំលោភមានសិទ្ធិប្តឹងដោយខ្លួនឯងផ្ទាល់ឬតាមរយៈតំណាងស្របច្បាប់និងមានសិទ្ធិឲ្យពិនិត្យពាក្យបណ្តឹងនោះភ្លាមក្នុងសវនាការជាសាធារណៈចំពោះមុខតុលាការឬអាជ្ញាធរផ្សេងទៀតដែលឯករាជ្យនិងលម្អៀងនិងមានសមត្ថភាពដែលបង្កើតឡើងដោយច្បាប់និងមានសិទ្ធិទទួលបានពីអាជ្ញាធរនោះនូវសេចក្តីសម្រេចមួយស្របតាមច្បាប់ដែលផ្តល់លការជួសជុលការខូចខាតរួមមានកការទទួលបានសំណងជំងឺចិត្តផង បើមានការរំលោភសិទ្ធិឬសេរីភាពរបស់ជននោះព្រមទាំងការអនុវត្តសេចក្តីសម្រេចនិងសំណងជាយថាហេតុដោយគ្មានការពន្យារឲ្យយូរពេកទេ ។

៣. ដើម្បីសម្រេចទិសដៅដដែលនេះជនគ្រប់រូបដោយម្នាក់ៗឯង និងដោយរួមជាមួយអ្នកដទៃមានសិទ្ធិជាអាទិ៍ ៖

  ( ក ) ប្តឹងអំពីគោលនយោបាយនិងសកម្មភាពរបស់មន្រ្តីម្នាក់ៗនិងស្ថាប័នរដ្ឋាភិបាលចំពោះការរំលោភសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានតាមរយៈបណ្តឹងទាមទារឬអង្គនីតិបញ្ញត្តិនៅក្នុងប្រទេសឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតដូចមានចែង ក្នុងប្រព័ន្ធច្បាប់រដ្ឋនោះហើយធជ្ញាធរទាំងនោះត្រូវធ្វើសេចក្តីសម្រេចលើពាក្យបណ្តឹងដោយឥតពន្យាពេលឲ្យយូរពេកទេ ។

  ( ខ ) ចូលរួមក្នុងសវនាការនីតិវិធីជំនុំជំរះនិងការជំនុំជំរះក្តីជាសាធារណៈដើម្បីធ្វើការវិនិច្ឆ័យអំពីការប្រព្រឹត្តស្របច្បាប់ជាតិ និងកាតព្វកិច្ចនិងការប្តេជ្ញាចិត្តជាអន្តរជាតិ ។

   ( គ ) ផ្តល់ជំនួយផ្នែកច្បាប់ដែលមានលក្ខណៈវិជ្ជាជីវៈឬគំនិតប្រឹក្សា និងជំនួយពាក់ព័ន្ធផ្សេងទៀតក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ។

៤. ដើម្បីសម្រេចទិសដៅដែលនេះនិងស្របតាមខិលិតូបការណ៍និងនីតិវិធីអន្តរជាតិពាក់ព័ន្ធជនគ្រប់រូបដោយម្នាក់ៗលឯងនិងដោយរួមជាមួយអ្នកដទៃមានសិទ្ធិចូលរួមជួបនិងឆ្លើយឆ្លងដោយគ្មានការរារាំងជាមួយអង្កការអន្តរជាតិដែលមានសមត្ថកិច្ចទូទៅឬពិសេសសម្រាប់ទទួលនិងពិនិត្យបណ្តឹងស្តីពីបញ្ហាសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ។

៥. រដ្ឋត្រូវស៊ើបអង្កេតជាបន្ទាន់និងដោយមិនលម្អៀងឬត្រូវធានាថាការស៊ើបអង្កេតមួយនឹងធ្វើឡើងបើមានមូលដ្ឋានសមហេតុផលឲ្យជឿបានថា ការរំលោភសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានបានកើតឡើងក្នុងដែនដីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ។

មាត្រា ១០

       ជនគ្រប់រូបមិនត្រូវចូលរួមរំលោភសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានដោយទង្វើក្តី ឬដោយការខកខានមិនបានធ្វើនៅពេលកាលៈទេសៈតម្រូវឲ្យធ្វើក្តីនិងគ្មានជនណាម្នាក់ត្រូវដាក់ទណ្ឌកម្មឬការសងសឹកក្នុងប្រភេទណាមួយចំពោះការមិនព្រមធ្វើនោះឡើយ  ។

មាត្រា ១១

       ជនគ្រប់រូបមានសិទ្ធិដោយម្នាក់ៗឯងនិងដោយរួមជាមួយជាមួយអ្នកដទៃប្រកបមុខរបរឬវិជ្ជាជីវៈរបស់ខ្លួនអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានអ្នកដទៃត្រូវគោរពសិទ្ធិ និងសេរីភាពទាំងនោះនិងត្រូវគោរពបទដ្ឋានជាតិនិងអន្តរជាតិអំពីបទវិន័យឬក្រមសីលធម៌ខាងមុខរបរនិងវិជ្ជាជីវៈ ។

មាត្រា ១២

        ១. ជនគ្រប់រូបមានសិទ្ធិដោយម្នាក់ៗឯង និងដោយរួមជាមួយអ្នកដទៃចូលរួមក្នុងសកម្មភាពសន្តិវិធីប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ។

        ២. រដ្ឋត្រូវចាត់រាល់វិធានការណ៍ចាំបាច់ ដើម្បីធានាឲ្យមាននូវការការពារពីអាជ្ញាធរមានសមត្ថកិច្ចចំពោះជនគ្រប់រូបដោយម្នាក់ឯងនិងដោយរួមជាមួយអ្នកដទៃប្រឆាំងនឹងអំពើហិង្សាការគំរាមកំហែង ការសងសឹក ការរើសអើងជាអរិភូតជាក់ស្តែងឬតាមផ្លូវច្បាប់ ការគាប់សង្កត់ឬសកម្មភាពតាមអំពើចិត្តុំផ្សេងទៀតដោយសារតែការប្រើប្រាស់សិទ្ធិស្រប ច្បាប់របស់ខ្លួនដែលមានចែងក្នុងសេចក្តីប្រកាសនេះ ៖

        ៣. ពាក់ព័ន្ធរឿងនេះជនគ្រប់រូបមានសិទ្ធិដោយម្នាក់ៗឯងនិងដោយរួមជាមួយអ្នកដទៃ ក្នុងការទទួលសិទ្ធិទទួលបានការការពារប្រកបដោយប្រសិទ្ធិភាព ស្របច្បាប់ជាតិក្នុងការធ្វើប្រតិកម្មប្រឆាំងឬជំទាស់តាមមធ្យោបាយសន្តិវិធីចំពោះសកម្ម​ភាពនិងទង្វើនានារួមមានការខកខានមិនបានធ្វើរបស់រដ្ឋដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានផងព្រមទាំងអំពើហិង្សាប្រព្រឹត្តដោយក្រុមឬដោយបុគ្គលដែលធ្វើឲ្យប៉ះពាល់ដល់ការអាស្រ័យផលសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ។

មាត្រា ១៣

        ជនគ្រប់រូបដោយម្នាក់ៗឯងនិងដោយរួមជាមួយអ្នកដទៃមានសិទ្ធិរៃអង្គាសទទួលនឹងប្រើប្រាស់ធនធានសម្រាប់ទិសដៅជាក់លាក់ក្នុងការ៊លើកស្ទួយ និងការការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានតាមមធ្យោបាយសន្តិវិធីស្របតាមមាត្រា៣នៃសេចក្តីប្រកាសនេះ ។

មាត្រា ១៤

        ១. រដ្ឋមានការទទួលខុសត្រូវក្នុងការចាត់វិធានខាងនីតិបញ្ញត្តិ តុលាការរដ្ឋបាលឬវិធានការសមស្របដទៃទៀតដើម្បីជំរុញឲ្យមនុស្សគ្រប់រូបដែលស្ថិតនៅក្រោមដែលសមត្ថកិច្ចររបស់ខ្លួនយល់ដឹងអំពី សិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់គេ ។

        ២. មធ្យោបាយទាំងនោះរួមមានជាអាទិ៍ ៖

        ( ក ) ការបោះពុម្ភ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវច្បាប់ ននិងបទបញ្ញត្តិជាតិព្រមទាំងលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗដែលពាក់ព័ន្ធ ។

        ( ខ ) លទ្ធភាពទទួលបានពេញលេញ និងស្មើភាពនូវឯកសារអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស រួមមានរបាយការណ៍ទៀងទាត់តាមកាលកំណត់ដែលរដ្ឋធ្វើនិងផ្ញើរជូនស្ថាប័ននានាដែលបង្កើតឡើងស្របតាមសន្ធិសញ្ញាសទ្ធិមនុស្សអន្តរជាតិដែលរដ្ឋចូលជាភាគីផងព្រមទាំងសំណុំរឿងសង្ខេបស្តីពីកិច្ចពិភាក្សា និងរបាយការណ៍ផ្លូវការរបស់ស្ថាប័នទាំងនេះ ។

        ៣ . យោងតាមករណីសមស្រប រដ្ឋត្រូវធានានិងគាំទ្រដល់ការបង្កើតនិងពង្រីកស្ថាប័នជាតិ ឯករាជ្យបន្ថែមទោះស្ថាប័នទាំងនេះជាការិយាល័យប្រជាពលរដ្ឋក្តីជាគណកម្មការសិទ្ធិមនុស្សក្តីឬស្ថាប័នជាតិតាមទម្រង់ណាមួយក្តីដើម្បីលើកស្ទួយនិងការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានក្នុងដែនដីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ។

        មាត្រា ១៥

       រដ្ឋការទទួលខុសត្រូវ ចំពោះការលើកស្ទួយនិងការសម្រួលដល់ការបង្រៀនសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានៅគ្រប់កម្រិតសិក្សា និងត្រូវធានាថាអ្នកទាំងឡាយដែលទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលមេធាវីមន្រ្តីអនុវត្តច្បាប់ បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធនិងមន្រ្តីសាធារណៈត្រូវបញ្ចូលផ្នែកសមស្របនៃការបង្រៀនសិទ្ធិមនុស្សទៅក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ពួកគេ ។

មាត្រា ១៦

        បុគ្គលអង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមានតួនាទីសំខាន់ ក្នុងការរួមចំណែកធ្វើឲ្យសាធារណៈជនយល់ដឹងកាន់តែច្រើនឡើងអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធមនុស្សនិងសេរីភាពមូលដ្ឋានទាំងអស់តាមរយៈកម្មភាពនានាដូចជាការអប់រំ ការហ្វឹកហ្វឺន និងការស្រាវជ្រាវក្នុងវិស័យទាំងនេះដើម្បីពង្រីកន្ថែមជាអាទិ៍ ការយោគយល់ការអត់ឱនឲ្យគ្នា សន្តិភាពនិងទំនាក់ទំនងជាមិត្តភាពក្នុងចំណោមប្រជាជាតិនិងក្រុមពូជសាសន៍និងសាសនាទាំងអស់ដោយយកចិត្តទុកដាក់អំពីសាវតាសង្គមនិងសហគមន៍ដែលបុគ្គលអង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នទាំងនោះធ្វើសកម្មភាព ។

មាត្រា ១៧

        ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពដែលមានចែងក្នុងសេចក្តីប្រកាសនេះជនគ្រប់រូបដោយម្នាក់ៗឯងនិងដោយរួមជាមួយអ្នកដទៃអាចស្ថិតក្រោមការដាក់កម្រិតព្រំដែនបាន លុះត្រាតែការដាក់កម្រិតព្រំដែនទាំងនេះស្របតាមកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធ និងមានកំណត់ដោយច្បាប់និងសម្រាប់តែធានាឲ្យមានការទទួលស្គាល់ និងគោរពសិទ្ធិរបស់អ្នកដទៃនិងសម្រាប់តែតម្រូវការចាំបាច់ខាងសីលធម៌សណ្តាប់ធ្នាប់សាធារណៈនិងសុខុមាលភាពទូទៅក្នុងសង្គមប្រជាធិបតេយ្យ ។

មាត្រា ១៨

       ១. ជនគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍និងក្នុងក្របខណ្ឌសហគមន៍ដែលជាកន្លែងតែមួយគត់ដែលអាចឲ្យមានការអភិវឌ្ឍន៍ពេញលេញ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន ។

        ២.​បុគ្គល ក្រុម ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលនានាមានតួនាទីសំខាន់ និងការទទួលខុសត្រូវមួយក្នុងការរក្សាការពារលទ្ធិប្រជាធិបតេយ្យក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន និងក្នុងការធ្វើវិភាគទានជួយលើកស្ទួយនិងធ្វើឲ្យជឿនលឿនទៅមុខនូវសង្គម ស្ថាប័ន និងដំណើរការប្រជាធិបតេយ្យ ។

        ៣. បុគ្គល ក្រុម ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលក៏មានតួនាទីសំខាន់និងការទួទលខុសត្រូវមួយផងដែរ ក្នុងការធ្វើវិភាគទានតាមករណីសមស្របជួយ លើកស្ទួយសិទ្ធិរបស់ប្រជាជនគ្រប់រូបក្នុងការទទួលបាននូវសណ្តាប់ធ្នាប់សង្គម និងអន្តរជាតិដែលក្នុងនោះសិទ្ធិនិងសេរីភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងលិខិតុមករណ៍សិទ្ធិមនុស្សផ្សេងទៀតអាចសម្រេចបានយ៉ាងពេញលេញ ។

មាត្រា ១៩

         គ្មានបទបញ្ញត្តិណាមួយសេចក្តីប្រកាសនេះត្រូវយកបកស្រាយសម្រាប់ឲ្យ​បុគ្គលក្រុមអង្គការសង្គមឬរដ្ឋណាមួយមានសិទ្ធិធ្វើសកម្មភាពឬប្រព្រឹត្តអំពើណាមួយសំដៅបមផ្លិចបំផ្លាញសិទ្ធិសេរីភាពដែលមានដែងក្នុងសេចក្តីប្រកាសនេះឡើយ ។

មាត្រា ២០

        គ្មានបទបញ្ញាត្តិណាមួយក្នុងសេចក្តីប្រកាសនេះត្រូវយកមកបកស្រាយសម្រាប់អនុញ្ញាតឲ្យរដ្ឋគាំទ្រនិងលើកស្ទួយសកម្មភាពរបស់បុគ្គល ក្រុមបុគ្គល ស្ថាប័ន ឬអង្គការក្រៅរដ្ឋាភិបាលដែលផ្ទុយពីបទបញ្ញត្តិនៃធម្មនុញ្ញសហប្រជាជាតិឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login