Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើគោលការណ៍ណែនាំគឺជាអ្វី ?

២. តើអ្វីទៅជា ឋានៈរបស់គោលការណ៍ណែនាំ ?

៣. តើធុរកិច្ចនិងបទដ្ឋានសិទ្ធិមនុស្សទាក់ទងគ្នាយ៉ាងដូចម្តេចនៅនឹងបរិបទប្រទេសកម្ពុជា ?

៤. តើសេចក្តីប្រកាស លើកម្ពស់សិទ្ធិរបស់សកម្មជនការពារមនុស្សមានអ្វីខ្លះ ?

៥. ចូរនិយាយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ។

ចម្លើយឮ

១. គោលការណែនាំគឺជា សំណុំនៃគោលការណ៍ចំនួន ៣១ដែលគ្រាំទ្រដល់ការអនុវត្តន៍ក្របខណ្ឌនយោបាយរបស់ អង្គការសហប្រជាជាតិស្តីពៅការការពារ ការគោរពនិងដោះស្រាយ ។ គោលការណ៍ណែនាំនេះ មានមូលដ្ឋានលើសរសរទ្រូងបី គឺការការពារ ការគោរព និងដោះស្រាយ ។ គោលការណ៍ណែនាំផលិតផល ដែលើកើតឡើងពីការសិក្សាស្រាវជ្រាវ​និងការពិគ្រោះយោបលយ៉ាងទូលំទូលាយរយៈពេល ៦ឆ្នាំ​ដែលមានការចូលរួមពីសំណាក់រដ្ឋាភិបាលសមាគមន៍និងសងគ្រាសពាណិជ្ជកម្ម សង្គមស៊ីវិល បុគ្គលនិងសហគមន៍​ ដែលរងផលប៉ះពាល់និងវិនិយោគិន ។  ពួកគេគូសបញ្ជាក់អំពីវិធានការទាំងឡាយដែល រដ្ឋនានាគួរតែចាត់ឡើងដើម្បីជំរុញឲ្យធុរកិច្ចទាំងឡាយគោរពសិទ្ធិមនុស្ស ផ្តល់គម្រោងដល់ទុកិច្ចទាំងឡាយឲ្យបានដឹង និងបង្ហាញឲ្យគេឃើញថា ពួកគេគោរពសិទ្ធិមនុស្ស និងកាត់បន្ថយហានិភ័យនៃការបង្កឲ្យមានឬការរួមចំណែកធ្វើឲ្យអន្តរាយដល់សិទ្ធិមនុស្ស និងបង្កើតនូវខ្នាតរ​ង្វាស់សម្រាប់អ្នកដែលពាក់ព័ន្ធ ដើម្បីវាយតម្លៃអំពីការគោរពសិទ្ធិមនុស្សរបស់ធុរកិច្ច ។ គោលការណ៍ទាំងនេះក៏មានចែងអំពីអ្វី ដែលទាំងរដ្ឋនិងសហគ្រាសពាណិជ្ជកម្មគួរតែធ្វើ ដើម្បីឲ្យប្រសើរឡើងដល់ការទទួលបាននូវដោះស្រាយប្រកបដោយប្រសិទ្ធិភាពសម្រាប់បុគ្គលទាំងឡាយណាដែលសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាន ។

២. នៅថ្ងៃទី​​ ១៦ ខែ មិថុនា ឆ្នាំ ២០១១ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើគោលការណ៍ណែនាំ ( សេចក្តីសម្រេចចិត្តលេខ ១៧/ ៤ ) ខណៈដែលឯកសារនេះមិនចង់ភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែការអនុម័តិរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបង្កើតឲ្យគោលការណ៍ណែនាំនេះក្លាយទៅជាចំណុចយោងជាសាកលសម្រាប់អនុវត្តបានចំពោះធុរកិច្ច និងសិទ្ធិមនុស្ស ។ នៅពេលអនុម័តគោលការណ៍ណែនាំនេះក្រុមប្រឹក្សាសិទ្ធិមនុស្ស ( A/HRC ១៧/៤ កថាខណ្ឌ ៦ ) ក៏បានបង្កើតផងដែលនូវក្រុមការងារស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ( មានសមាសភាពអ្នកជំនាញការឯករាជ្យចំនួនប្រាំរូប ) ដើម្បីលើកស្ទួយការអនុវត្តន៍គោលការណ៍ណែនាំ ព្រមទាំងបង្កើតឲ្យមានឡើងនូវវេទិកាប្រចាំឆ្នាំស្តីពីធុរិកិច្ចនិងសិទ្ធិមនុស្សដោយស្ថិតក្រោមការណែនាំរបស់ក្រុមការងារ ។

៣. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣១ តំកល់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ ។ ដោយសារគោលការណ៍ណែនាំនេះ ឈរលើគ្រឹះនៃការទទួលស្គាល់កាតព្វកិច្ចស្រាប់របស់រដ្ឋនានាក្នុងការគោរព ការការពារនិងការបំពេញសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។ ដូច្នេះបទដ្ឋានស្តីពីធុរកិច្ច និងសិទ្ធិមនុស្សមានតម្លៃអនុវត្តបានដោយផ្ទាល់ដោយព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្តេជ្ញាចិត្តគោរពតាមច្បាប់់ជាតិ និងច្បាប់អន្តរជាតិរបស់ខ្លួន ។ វិស័យអាជីវកម្ម សំខា​ន់ៗមួយចំនួនទាក់ទងនឹងបរិបទកម្ពុជាប៉ុន្តែមិនកម្រិតតែត្រឹមនេះរួមមាន ៖ កសិអាជិកម្ម ( មានជាអាទិ៍ ចំការអំពៅ ចំការកៅស៊ូ ចំការដំឡូងមី និងចំការអាំកាសស្យា ) ផលិតកម្មឧស្សាហកម្មទាំងនៅតំបន់ទីប្រជុំជន និងនៅតំបន់ជនបទ ( ជាពិសេសទាក់ទងនឹងរោងចក្រ និងសម្បទានដីសេដ្ឋកិច្ច ) ឧស្សាហកម្មទាញយករ៉ែ ( មានជាអាទិ៍ ការទាញយករ៉ែ ប្រេង និងឧស្ម័ន ) ទេសចរណ៍និង បដិសណ្ឋារកិច្ច ( មានដូចជា សណ្ឋាគារនិងភោជនីយដ្ឋាន ) ហេដ្ឋារចនាសម្ព័ន្ធ និងកម្រោងអភិវឌ្ឍន៍នានា ( មានដូចជាការស្ថាបនាផ្លូវជាតិ និងផ្លូវលដែក ) សេវាការងារ និងមុខរបរ ( រាប់ទាំងទីភ្នាក់ងារជ្រើរើសកម្មករ បម្រើការងារក្នុងស្រុក ) គម្រោងថាមពល ( ដូចជា ទំនប់វ៉ារីអគ្គិសនី និងរោងចក្រផលិតធ្យូងថ្ម ) និងសហគ្រាស ខ្នាតមធ្យម និងខ្នាតតូចដទៃទៀត រាប់ទាំងអាជីវកម្មជាលក្ខណៈគ្រួសារ ។

៤. សេចក្តីប្រកាសលើកម្ពស់សិទ្ធិរបស់សកម្មជនការពារមនុស្ស ជាឧទាហរណ៍ដូចជា ៖

  • សិទ្ធិជួប ឬប្រជុំដោយសន្តិវិធី សិទ្ធិបង្កើត ចូលជាសមាជិកនិងចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ឬក្រុមផ្សេងៗ
  • សិទ្ធិដឹង សិទ្ធិស្វែងរក សិទ្ធិបាន សិទ្ធិទទួល និងសិទ្ធិរក្សាព័ត៌មាន ស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននិងសិទ្ធិបោះពុម្ភផ្សាយ សិទ្ធិចែករំលែក ឬផ្សព្វផ្សាយមតិយោបល់ព័ត៌មាននិងចំណេះដឹងស្តីពីសិទ្ធិនិងសេរីភាពទាំងនេះនិងសិទ្ធិទាញចំណាប់អារម្មណ៍របស់សាធារណៈជនចំពោះបញ្ហាទាំងនេះ​ ។
  • សិទ្ធិស្វែងរកសិទ្ធិទទួល និងសិទ្ធិប្រើប្រាស់ធនធានផ្សេងៗក្នុងគោលបំណងជាក់លាក់ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស តាមរយៈមធ្យោបាយសន្តិវិធី ។
  • សិទ្ធិបញ្ជូនដំណើរ ឬការរិះគន់ដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតដល់ការប្រព្រឹត្តទៅស្ថាប័ន ទីភ្នាក់ងារនិងអង្គការនានារបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការងារសាធារណៈនិងសិទ្ធិទាញការរចាប់អារម្មណ៍ លើទិដ្ឋភាពការងាររបស់ខ្លួននិងដែលអាចរារាំងដល់ការលើកស្ទួយ ការការពារ និងការទទួលបានសិទ្ធិមនុស្ស ។

៥.  អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖

អគ្គលេខាធិការត្រូវបានរដ្ឋធម្មនុញ្ញ សហប្រជាជាតិអធិប្បាយថាជា « ប្រធានមន្រ្តីរដ្ឋបាល « នៃអង្គការសហប្រជាជាតិឬប្រទេសដែលមានសេដ្ឋកិច្ច​ចុះដុនដាប ឬប្រទេសលោកអ្នកក្រក៏និយាយបានថា ឥស្សរជនដែលមានអំណាច និងសិទ្ធិក្នុង អ.ស.បធមបំផុតគឺ អគ្គលេខាធិការ ។ អគ្គលេខាធិការនេះបើតាមពិត ទៅគាត់មានការងារច្រើនណាស់ដូចយ៉ាងអ្នកការទូតផង ជាអ្នកសម្របសម្រួលផង ជាអ្នកបង្ការហេតុផល ។ អគ្គលេខាធិការគឺ ឈរចំពោះមុខសហគមន៍ពិភពលោក គឺជានិមិត្តរូបនៃអង្គការសហប្រជាជាតិ ។ កិច្ចការបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្រិតជាក់ស្តែងជាប់ជាមួយភាពតានតឹង ប្រកបដោយប្រឌិតញាណដែលកើតមកពីនិយមន័យ នៃការងាររបស់ធម្មនុញ្ញ ( United Nation of Costition ) ។ អគ្គលេខាធិការបានល្បីល្បាញចំពោះសាធារណៈជនទូទៅតាមរយៈការប្រើកេរ្តិ៍ឈ្មោះ និងភាពមិនលម្អៀងរបស់គាត់គឺ សណ្ឋានកម្មនិងក្នុងអត្ថប្រយោជន៍នៃការគាំពារផ្នែកការទូត ។ អគ្គលេខាធិការនីមួយៗបានកំណត់ការងារ ស្ថិតក្នុងបរិបទនៃថ្ងៃជាក់លាក់និងអាយុររបសគាត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login