Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័ន ដែលពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា ៖

ក. សាមីខ្លួនកុមារ

  • ត្រូវខិតខំរៀនសូត្រ
  • សេពគប់មិត្តភក្រ្តល្អៗ
  • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
  • មិនប្រើប្រាស់គ្រឿងញៀន
  • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូអ្នកគ្រូ ។

ខ. ស្ថាប័នដែលពាក់ព័ន្ធ

  • មាតាបិតា ៖ មាតាបិតាត្រូវតែបញ្ជូនកូនប្រុសស្រីទាំងអស់ទៅសាលារៀនហើយមិនត្រូវឱ្យកូនឈប់រៀនមុនពេលកូនបញ្ចប់ថ្នាក់មធ្យមសិក្សាឡើយ ។ ការបញ្ឈប់កូនមិនឱ្យរៀនតទៅទៀតគឺជាការរំលោភសិទ្ធិរបស់កុមារ ។
  • សាលារៀន ៖ សាលារៀនត្រូវមានលក្ខណៈសមស្របទៅតាមនិយាមគរុកោសល្យ ដើម្បីជួយឱ្យក្មេងអាចទទួលចំណេះដឹងបានដោយពុំប៉ះពាល់ដល់សុខភាពនិងការរីកលូតលាស់របស់កុមារ ។
  • រដ្ឋាភិបាល ៖ រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំនិងភូមិ មានកាតព្វកិច្ចរៀបចំ និងផ្តល់ទីកន្លែងសមស្របសម្រាប់ការសិក្សាដូចជា ការសង់សាលារៀន ការផ្តល់គ្រូបង្រៀន និងការផ្តល់សម្ភារសិក្សាគ្រប់គ្រាន់ជាដើម ។
  • វត្តអារាម ៖ វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។
  • សមាគមមាតាបិតាសិស្ស ៖ សមាគមមាតាបិតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនអ្នកក្រីក្រផងដែរត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនោះផង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login