Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្តសញ្ញាណវប្បធម៌ខ្មែរគឺជាលក្ខណៈពិសេសសម្រាប់កំណត់សម្គាល់វប្បធម៌ខ្មែរទាំងពីរផ្នែក មានផ្នែកសម្ភារៈ និងផ្នែកស្មារតី បញ្ញា មនោសញ្ចេតនា ។ សញ្ញាណទាំង៥ ដែលសន្មតថាជាអត្តសញ្ញាណវប្បធម៌ខ្មែរគឺ ៖

  • សាសនា ដែលក្នុងនោះមានបេតិកភ័ណ្ឌមានបេតិកភ័ណ្ឌរូបីដូចជាវត្តអារាមគម្ពីរ សាស្ដា្រ សៀវភៅធម៌ និងបេតិកភ័ណ្ឌអរូបីដូចជាសាសនាព្រាហ្មណ៍ ពុទ្ធសាសនាដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសន្តានចិត្តខ្មែរ រហូតបង្កើតបានជាជំនឿ ប្រពៃណី ទំនៀមទម្លាប់ អក្សរសិល្ប៍ជាដើម ។
  • ភាសា ដែលមានលក្ខណៈពិសេសស្ថិតនៅក្នុងអំបូរខ្មែរ-មន ត្រូវបានខ្មែរប្រើប្រាស់ និងទុកជាភស្តុតាងរហូតមកដល់សព្វថ្ងៃនេះដូចជាភាសាគួយ ព្នងស្នៀង...។ ប៉ុន្តែពីលើនេះគឺភាសាបរទេសដែលបានសម្រួលភាសាជាតិតាមរបៀបខេមរយានកម្ម ។
  • អក្សរខ្មែរ គឺជាតួអក្សរកត់ត្រាភាសានិយាយដែលខ្មែរមានច្នៃឲ្យមានភាពសមសួន មានក្បួនខ្នាតច្បាស់លាស់ពីអក្សរឥណ្ឌាខាងត្បូង ។
  • អក្សរសិល្ប៍ ​ដែលមានតាំងពីមុនសម័យអង្គរ ខ្លះជាសិលាចារឹក ខ្លះជារឿងព្រេងនិទានៗគ្នា ខ្លះបានកត់ត្រាលើសាស្រ្ដាស្លឹករឹត ខ្លះកត់ត្រាលើក្រាំង ខ្លះបោះពុម្ពផ្សាយជាសៀវភៅច្រើនឥតគណនា ។
  • ទំនៀមទម្លាប់ប្រពៃណី ផ្នែកនេះកើតចេញពីឥទ្ធិពលនៃសាសនា ហើយមានពិធីផ្សេងៗទៀតតាំងកើតរហូតដល់ចាស់ស្លាប់ដូចជាបង្កក់កូន កោរជុកចូលម្លប់ ភ្ជាប់ពាក្យ ស្ដីដណ្ដឹង អាពាហ៍ពិពាហ៍ ឡើងខ្លះ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ បុណ្យផ្កា បំបួសនាគ និងចេញវស្សា...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login