ដំបូន្មានរបស់ឪពុកម្តាយ បានជួយឱ្យកូនទទួលជោគជ័យក្នុងជីវិតដូចជា ៖
- រៀនសូត្របានចេះដឹង ក្លាយជាពលរដ្ឋល្អក្នុងសង្គម
- ជួយឱ្យកូនមានអនាគតល្អ
- មានអាកប្បកិរិយា មារយាទល្អត្រឹមត្រូវ ថ្លៃថ្នូរ
- ឱ្យកូនដឹងខុសត្រូវ ស្គាល់ល្អ អាក្រក់ បុណ្យ បាប
- ប្រកបរបរចិញ្ចឹមជីវិតតាមកម្លាំងប្រាជ្ញារបស់ខ្លួន
- មានចិត្តមេត្តាចំពោះអ្នកដទៃ
- មានសាមគ្គីភាពគ្នារវាងបងប្អូនសាច់ញាតិ
- កសាងគ្រួសារមួយក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកកសាងសង្គមជាតិរបស់ខ្លួន ។