Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឧត្តមជន គឺមនុស្សប្រកបដោយតំលៃគឺជាអ្នកមានកំរិតគុណធម៌ រឺកំរិតគុណូបការៈខ្ពស់ ។​តួយ៉ាងឧត្តមជនខ្លះៗដែលសំខាន់ៗគឺវិញ្ញូវិរបុរស សន្តបុគ្គល ។

  • វិញ្ញូបើចំពោះវត្ថុ គឺសំដៅអ្វីដែលមានរស បើចំពោះមនុស្សគឺសំដៅអ្នកដែលចេះច្បាស់នូវអ្វីមូយ ។ វិញ្ញូគឺមនុស្សប្រកបដោយបញ្ញានិយមមើលឆ្ងាយមានរបៀបលៀងជីវិត ប្រកបដោយលំនឹងមានឥរិយាបថស្របវិវត្តន៍ធម្មជាតិជាអ្នកមិនរំភើបញាប់ញ័រ មានទំលាប់ទៀងទាត់ចេះប្រមាណមិនគិតប្រយោជន៍ផ្ទាល់ខ្លួន​ប្រកាន់នូវគុណធម៌ថាជារង្វាន់ផ្ទាល់ខ្លួននិងមានលក្ខណៈបុគ្គលនិយមចំពោះអ្នកដទៃ ។ និយាយរួមវិញ្ញូគឺជាអ្នកប្រកបដោយចំនេះដឹងជំនា ។
  • វិរបុរសជាមនុស្ស ដែលប្រកបដោយភាពក្លៀវក្លាហួសជនដទៃជាអ្នកឈ្នះធម្មជាតិ តៃប្រកបដោយចិត្តបុណ្យជាអ្ន្កកមានលំងប់ខ្លាំង និងមានលក្ខណៈបុគ្គលនិយមហួសហេតុ ព្រមទាំងធ្វើអោយសំរេចការងារដោយសារកំលាំងដែលជាសំទុះដោយសភាវគតិព្រមទាំងមានគុណូបការៈខ្លាំងចំពោះសង្គម ។
  • សន្តបុគ្គល ជាមនុស្សយកអាទិទេពជាធំ ជាគោលកជាកម្មវត្ថុមានជំនឿស៊ប់លើសាសនាហើយស្វែងរកសុក្រឹត្យភាពជានិច្ច ។ ជាអ្នកមានឥរិយាបថធម្មជាតិជាអតិសេដ្ឋយល់កិច្ចការទាំងអស់ ដែលនៅក្រៅធម្មជាតិព្យាយាម ធ្វើតបៈរកបរមសុខជាមនុស្សស្ងប់លោកកិយ មានអធ្យាស្រ័យល្អ ។

Answer 2


  • តាមន័យទូលាយគុណូបការៈជាតំលៃជាពិសេស តំលៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗរឺតំលៃនៃស្នាដៃនីមួយៗ ។
  • តាមន័យចង្អៀត រឺន័យសីលវិជ្ជាគុណូបការៈ គឺសំដៅទៅលើអ្វីដែលជាសីលតំលៃ ។

អំពើមួយ ប្រកបដោយគុណូបការៈ កាលណាគុណូបការៈបានមកដោយកំហំប្រឹងពុះពារការលំបាកឧបសគ្គយ៉ាងច្រើន រឺជាគុណធម៌ធំៗ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login