បរិស្ថានគែអ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬ ដោយជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបាន ។ បរិស្ថានមានដូចជា ៖
- បរិស្ថានធម្មជាតិ គឺអ្វីៗដែលកើតដោយឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ ឧទាហរណ៍ ៖ ទឹក ដី ខ្យល់ សត្វព្រៃ ...។
- បរិស្ថានសង្គមវប្បធម៌ គឺអ្វីៗដែលកើតមានរូបរាងឡើងដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ ។ ឧទាហរណ៍ ៖ អាគារ ផ្លូវ ស្ពាន សាលារៀន វត្តអារាម ប្រឡាយទឹក ....។
- បរិស្ថានមនុស្ស គឺជាបរិស្ថានមនុស្សមានជីវិត និងបរិស្ថានមនុស្សឥតជីវិត ។