Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


​ ក. ព្រហ្មវិហាធម៌ជាធម៌របស់ព្រះព្រហ្មដែលក្រាលចិត្តសន្តោសប្រោសប្រណីចំពោះគ្រប់មនុស្សសត្វដោយគ្មានរើសអើង ។ ព្រហ្មវិហារធម៌គឺធម៌ជាទីនៅរបស់ព្រហ្មឬជាធម៌ប្រតិបត្តិដើម្បីឱ្យមនុស្សរស់នៅបានល្អប្រសើរដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈនឹងត្រូវប្រតិបត្តិដើម្បីសាមគ្គីភាពនិងភាពសុខក្សេមក្សាន្តក្នុងគ្រួសារនិងសង្គម ។

ខ. ពន្យល់ពីធាតុនីមួយៗ នៃព្រហ្មវិហារធម៌ ។ ព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។

១. មេត្តា

  • ការមានចិត្តស្រលាញ់រាប់អានញាតិមិត្ត និងសាធារណជនក្នុងសង្គមដោយគ្មានការរើសអើង និងប្រកបដោយសន្តានចិត្តភក្តីទូលាយ ដូចជាមាតាបិតាចង់ឱ្យតែកូនបានសុខ បានចម្រើនជាកិច្ច ចៀសផុតពីទុក្ខវេទនាពៀរវេរា និងគ្រោះមហន្តរាយគ្រប់ប្រការ ។
  • មេត្តា ជាថាមពលនៃធម៌ដែលមានអនុភាពបំផុត អាចផ្សព្វផ្សាយដោយគ្មានការរើសអើងទៅកាន់បុគ្គលដែលជាទីស្រលាញ់របស់យើងឬទៅកាន់អ្នកដទៃដែលមិនមែនជាក្រុមញាតិមិត្ត ឬទៅកាន់បច្ចាមិត្តទៀតផង ។
  • មេត្តា មានន័យថាស្និទ្ធស្នាល ការប្រតិបត្តិប្រកបដោយមេត្តា គឹសត្រូវទាំងអស់នឹងត្រឡប់ប្រែក្លាយជាមិត្ត មិនអាចស្អប់ និងមិនចងពៀរវេរាចំពោះយើងបានយូរឡើយ ។ អ្នកមានមេត្តាគ្មានការភ័យតក់ស្លុត អំពីហេតុការណ៍អាក្រក់កើតឡើងទេ គេអាចដោះស្រាយបានរាល់បញ្ហាទាំងអស់ ។

២. ករុណា

  • ករុណា គឺការមានចិត្តអាណតិអាសូរដោយគ្មានច្រណែនឈ្នានីស យកត្រូវតែខ្លួនឯង ទិតៀន រិះគន់កំហុសអ្នកដទៃឡើយ ។
  • ការអាណតិអាសូរចំពោះមនុស្សទាំងអស់នៅក្នុងសង្គមដែលបានទទួលរងទុក្ខលំបាកផ្សេងៗទាំងផ្លូវចិត្តទាំងផ្លូវកាយ ដោយចង់ឱ្យពួកគេរួចពីទុក្ខលំបាក និងរស់នៅបានសុខស្រួលដូចខ្លួនដែរ ។

៣. មុទិតា

  • មុទិតា គឺមានចិត្តទន់ភ្លន់ មានចិត្តរីករាយអបអរសារទរចំពោះសេចក្តីសុខចម្រើនរបស់អ្នកដទៃមិនរើសមុខនិងចង់ឱ្យគេស្ថិតនៅក្នុងសេចក្តីសុខសុវត្ថិភាពជាកិច្ចដោយគ្មានការច្រណែននិន្ទាឈ្នានីស ។

៤. ឧបេក្ខា

  • ឧបេក្ខា គឺការប្រកាន់ចិត្តជាកណ្តាល មិនលំអៀងទៅខាងណា និងមានចិត្តជាអព្យាក្រឹត ។
  • មិនមានចិត្តត្រេកអរហួសហេតុ និងមិនខឹងសំបារចំពោះអ្នកណាទាំងអស់ ។ បំណងសំខាន់ គឺចង់ឱ្យតែពួកគេរស់នៅតាមលទ្ធភាព សមត្ថភាព និងសេរីភាពរបស់ពួកគេមិនមានចិត្តលោភលន់ ឬព្រួយកង្វល់ ចំពោះអ្នកជិតខាងដែលមានទ្រព្យសម្បត្តិច្រើនជាងខ្លួន ។ មនុស្សតែងតែមានចិត្តជាប់ជំពាក់ទៅលើមនុស្សណាម្នាក់ ឬវត្ថុអ្វីមួយដែលជាទីស្រលាញ់ពេញចិត្តរបស់ខ្លួនហើយ ការជាប់ជំពាក់នេះនាំមនុស្សឱ្យមានចិត្តលំអៀងឬអគតិ ។ ដូចនេះមនុស្សម្នាក់ត្រូវប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌ព្រោះវាជាប្រភពនៃសន្តិភាព ​និងវឌ្ឍនភាពនៃសង្គមនិងពិភពលោក ។

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login