2018-12-20 17:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅប្រទេសកម្ពុជា ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយហៅថាក្រុមប្រឹក្សាឃុំសង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតំណាងអោយអង្គការ តំណាងឲ្យប្រជារដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួនដែលកើតឡើងពីការបោះឆ្នោតជ្រើសរើសតាមការបោះឆ្នោតសមាមាត្រ និងមានបញ្ជីឈ្មោះក្នុងគណបក្សនយោបាយ ។ ជាគោលការណ៍គេអាចនឹងធ្វើការបោះឆ្នោតដោយមានបញ្ជីឈ្មោះឯកត្តនាមបាន មិនចាំបាច់ជាសមាជិកគណបក្សនយោបាយណាមួយទេ ។ បញ្ជីឈ្មោះនោះ គេអាចដាក់ប្រកួតប្រជែងជាមួយបញ្ជីបេក្ខជនគណបក្ស ។ យោងតាមការបោះឆ្នោតនៅថ្នាក់ឃុំសង្កាត់គឺជាការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបំពេញទៅតាមចំនួនសមាជិកដែលបានកំណត់ទៅតាមប្រជាសាស្រ្តដែលកំណត់ដោយច្បាប់នូវសមាជិកដែលមានចំនួន ៥នាក់ ៧នាក់ ៩នាក់ និង១១នាក់ ។