2018-12-20 17:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមរយៈការប្រលងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និស្សិតមានភារកិច្ចជួយុកិច្ចការឃុំ សង្កាត់ ។ ស្មៀនឃុំសង្កាត់ អាចនឹងត្រូវផ្លាស់ប្តូរក្នុងករណីបើមានសំណើរពីមេឃុំចៅសង្កាត់អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមសំលេងភាគច្រើនដាច់ខាត ។ នៅក្នុងការ អនុវត្តន៍ជាក់ស្តែងមានស្មៀនមួយចំនួនបានក្លាយទៅជាចៅហ្វាយរបស់មេឃុំ ចៅសង្កាត់ដោយសារការខ្វះការយល់ដឹងរបស់មេឃុំ ចៅសង្កាត់មួយចំនួនខណៈដែលស្មៀនសំអាងលើច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដែលចែងថាស្មៀនគឺជាអ្នកធានានិរន្តរភាពនៃកិច្ចការរដ្ឋបាលហើយតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ម៉្យាងទៀតសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនធំដែរតែមិនស្ថិតនៅក្នុងគណបក្សដូចគ្នា គឺមានការលំបាកក្នុងការសហការពីស្មៀនឃុំ សង្កាត់ដែលមាននិន្នាការនយោបាយខុសគ្នាផងដែរ ។