ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៖
មាត្រា៧៣៖ ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិកានិងទ្រព្យសម្បត្តិផ្ទាល់ ។
មាត្រា៨២៖ ឃុំ សង្កាត់ត្រូវបង្កើតឲ្យមានប្រព័ន្ធ គ្រប់គ្រងតាមដាននិងត្រួតពិនិត្យលហិរញ្ញវត្ថុរបស់ខ្លួន ។
ប្រភពចំណូលឃុំ សង្កាត់៖ ប្រភពចំណូលឃុំ សង្កាត់សំខាន់ៗមាន៣គឺ៖
- ចំណូលផ្ទាល់ៈ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន។
- ចំណូលពីមូលនិធិឃុំ សង្កាត់៖ ចំណូលពីមូលនិធិឃុំ សង្កាត់គឺជាចំណូលដែលបានមកពីការផ្ទេរធនធានពីមូលនិធិឃុំ សង្កាត់ឲ្យទៅឃុំ សង្កាត់នីមួយៗដែលក្នុងនោះរួមមានចំណែកសម្រាប់ចំណាយផ្នែករដ្ឋបាល និងចំណាយសម្រាប់ផ្នែកអភិវឌ្ឍន៍ឃុំ សង្កាត់ ។
- ចំណូលពីការអនុវត្តមុខងារផ្ទាល់ជាភ្នាក់ងារ៖ ចំណូលមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឲ្យក្រសួង ស្ថាប័ន ឬអង្គភាពនានាទៅតាមការព្រមព្រៀងគ្នា ។
ថវិកាឃុំ សង្កាត់៖ ថវិកាគឺជាលិខិតគតិយុត្តិដែលក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិពេញលេញក្នុងការគ្រោងចំណូល ចំណាយ និងអនុវត្តចំណូលចំណាយតាមថវិកាគ្រោង ។
ប្រព័ន្ធទូទាត់ និងគណនេយ្យឃុំ សង្កាត់៖
ប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់ឃុំ សង្កាត់មាន២គឺៈ
- ការទូទាត់ផ្ទាល់ គឺជាការទូទាត់តាមរយៈរតនាគារខេត្ត ក្រុង ។
- ការទូទាត់តាមរយៈបេឡាបុរេប្រទាន៖ បេឡាបុរេប្រទានត្រូវប្រើសម្រាប់តែចំណាយចរន្ត ( លើកលែងប្រាក់ប្រៀវត្ស និងប្រាប់បំណាច់ ) និងចំណាយវិនិយោគរដ្ឋបាលហើយការចំណាយមួយលើកៗចេញពីបេឡាបុរេប្រទានមិនត្រូវលើសពី ២០០,០០០រៀល( ពីររយពាន់រៀល ) ។
ប្រព័ន្ធគណនេយ្យ៖ ប្រព័ន្ធឃុំ សង្កាត់មាន២គឺ៖
- គណនេយ្យហិរញ្ញវត្ថុ៖ គណនេយ្យករនៅរតនាគារខេត្តក្រុង មានភារកិច្ចអនុវត្តគណនេយ្យហិរញ្ញវត្ថុ ។ គណនេយ្យហិរញ្ញវត្ថុ គឺជាប្រព័ន្ធផ្អែកលើមូលដ្ឋានសាច់ប្រាក់៖ ចំណូលត្រូវកត់ត្រាទៅក្នុងបញ្ជីគណនេយ្យនៅពេលទទួលបានសាច់ប្រាក់ និងចំណាយត្រូវកត់ត្រាទៅក្នុងប្រព័ន្ធគណនេយ្យនៅពេលទូទាត់ ។
- គណនេយ្យថវិកាៈ មេឃុំ ចៅសង្កាត់មានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តគណនេយ្យថវិកា ។ គណនេយ្យថវិកាលគឺជាការតាមដាន និងរាយការណ៍អំពី៖ ការអនុវត្តន៍ចំណាយថវិកាដែលបានអនុម័តនិងការប្រមូលចំណូលថវិកាដែលបានអនុម័ត ។
របាយលការណ៍លហិរញ្ញវត្ថុឃុំ សង្កាត់មាន៣ប្រភេទគឺ៖
- របាយការណ៍ស្តីពីចំណូលចំណាយថវិកាប្រចាំខែ
- របាយការណ៍ស្តីពីចំណូល ចំណាយថវិកាប្រចាំឆមាស
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។
លទ្ធកម្មឃុំ សង្កាត់៖ គឺជាការជួលអ្នកទទួលការសម្រាប់ការងារសាងសង់ ឬជាការរកបាននូវទំនិញនិងសេវាពាក់ព័ន្ធតាមរយៈវិធីសាស្រ្តលទ្ធកម្មសាធារណៈ ។
ការទូទាត់៖
- មេឃុំ ចៅសង្កាត់មិនត្រូវធ្វើការទូទាត់ឲ្យអ្នកទទួលការ ឬអ្នកផ្គត់ផ្គង់ជាមុនទេ ។
- ការទូទាត់ត្រូវធ្វើឡើងតែនៅពេលណាដែលសម្ភារៈឬទំនិញត្រូវបានប្រគល់ទទួលត្រឹមត្រូវនិងការងារសំណង់និងការងារសេវាកម្មត្រូវបំពេញត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា ។