មុខងារនៃអ្នគ្រប់គ្រងមាន ៤គឺ ៖
- ការធ្វើផែនការ ៖ គឺជាការកំណត់នូវគោលបំណងអង្គភាព បង្កើតយុទ្ធសាស្ត្រ អភិវឌ្ឍឋាននុក្រមផែនការ និងធ្វើការសម្របសម្រួលសកម្មភាពទាំងឡាយ ។
- ការចាត់តាំង ៖ ទទួលខុសត្រូវចំពោះគម្រោងរចនាសម្ព័នរបស់អង្គភាព បែងចែកការងារតម្រូវទៅតាមសមត្ថភាពបុគ្គលដែលត្រូវធ្វើ ។
- ការដឹកនាំ ៖ ដឹកនាំដោយផ្ទាល់ និងសម្របសម្រួលជាមួយក្រុមមនុស្សទាំងអស់ ចេះលើកទឹកចិត្តបុគ្គលិក ដឹកនាំសកម្មភាពអ្នកដទៃ ជ្រើសរើសរបៀបនៃការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាពបំផុត និងដោះស្រាយជំលោះនៅក្នុងក្រុមការងារ ។
- ការត្រួតពិនិត្យ ៖ គឺដើម្បីធានាថាកិច្ចការទាំងអស់ត្រូវទៅតាមផែនការ ដែលបានគ្រោងទុកប្រៀបធៀបប្រតិបត្តិការជាក់ស្តែងទៅនឹងគោលបំណងអង្គភាព ហើយត្រូវធ្វើការកែប្រែលើចំនុចដែលចាំបាច់ ។