សីលធម៌សង្គមធ្លាក់ចុះដោយសារកត្តាជាច្រើនដូចជា ៖
- ជាទូទៅអាជ្ញាធរ គ្រួសារ សាលារៀន មិនទាន់បានឯកភាពគ្នា ដោយឈរលើគោលការណ៍អប់រំសីលធម៌ដល់ប្រជាពលរដ្ឋ ឬកូនប្រុស ស្រី ។
- ការហូរចូលនៃវប្បធម៌បរទេស ដែលជាអំពើពាលាអាវ៉ាសែ ។
- បណ្តោញព័ត៌មានដូចជា ភាពយន្ត ស៊ីចស៊ី ទស្សនាវដ្តីអាសអាភាស ល្បែងស៊ីសង ហ្គេម ខារ៉ាអូខេ ។
- ការប្រើប្រាស់គ្រឿងញៀន ថ្នាំសំរើប ចាប់ជម្រិតជួញដូរផ្លូវភេទ អំពើឆក់ប្លន់ បោកប្រាស ឃាតកម្ម....។
- ប្រជាពលរដ្ឋភាគច្រើនមានកម្រិតវប្បធម៌ទាប ជីវភាពក្រីក្រ ។
- ពួកគេមិនយកចិត្តទុកដាក់រៀនមុខវិជ្ជាសីលធម៌ ពលរដ្ឋឬវប្បធម៌ អរិយធម៌ខ្មែរទេ ព្រោះគេមិនឱ្យតម្លៃ ។
- ការប្រើប្រាស់បក្សពួក និងអំពើពុករលួយមាននៅគ្រប់ស្រទាប់វណ្ណៈនៃមជ្ឈដ្ឋានសង្គម ។
- មានសង្រ្គាមរុំារ៉ៃយូរអង្វែង
- បានបន្សល់ទុកពីមនោគមវិជ្ជានៃបនប្រល័យពូជសាសន៍
- សង្គមទាំងមូលមិនឱ្យតម្លៃឬមិនលើកតំកើងពីខ្លឹមសារអប់រំសីលធម៌នៅគ្រប់កម្រិតសិក្សាឡើយ
- របត់សង្គមធ្វើឱ្យអ្នកមាន និងអ្នកក្រ មានគម្លាតឆ្ងាយពីគ្នាខ្លាំងពេក
- កង្វះមនសិការទទួលខុសត្រូវដូចជាការទប់ចិត្តអារម្មណ៍ស្រើបស្រាលរហូតហ៊ានប្រព្រឹត្តអំពើអាណាចារ ខុសសីលធម៌ ពិសេសចាប់រំលោភកូនឯងជាដើម ។