គ្រូចំណានត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចតទៅ ៖
- លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលគុណធម៌ យុត្តិធម៌ខន្តី ព្យាយាម
- កម្រិតវប្បធម៌ខ្ពស់ទូលំទូលាយ
- គុណសម្បត្តិផ្នែកចំពោះវិទ្យាសាស្រ្តបច្ចេកទេស
- មានគំនិតប្រឌិតញាណ
- វិទ្យាសាស្រ្តល្អ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងជាក់លាក់
- ចេះជម្រុញទឹកចិត្តសិស្ស (រង្វាន់ជាពាក្យសំដី និងសម្ភារៈ)
- មនសិការវិជ្ជាជីវៈខ្ពស់
- ចេះប្រើប្រាស់សម្ភារៈឧបទេសស្របតាមនិយាមគរុកោសល្យ
- បង្កបរិយាកាសទូលាយដល់សិស្ស (សេរីភាព សមភាពប្រជាធិបតេយ្យ)
- មានផែនការបង្រៀន
- ណែនាំអប់រំសិស្សឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ
- ស្វ័យសិក្សាបន្ថែមរាល់ចំណេះដឹងថ្មីៗ
- ជួយកែលំអរនិងវាយតំលៃលទ្ធផលសិក្សារបស់សិស្សពោលមុខនឹងកំពុងសិក្សាអោយបានទាន់ពេលវេលា
- គ្រប់គ្រងសណ្តាប់ធ្នាប់ និងអប់រំបុគ្គលិកលក្ខណៈសិស្ស
- មានទំនាក់ទំនងល្អ ជាមួយសហសេវិកក្នុងអង្គភាព ។