Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការបង្កើតអាស៊ានឡើងជួបប្រទះនិងបញ្ហាប្រឈមដូចជា ៖ 

        ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អាស៊ាន​ត្រូវ​បាន​យាយី​ដោយ​បញ្ហា​មួយ​ចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ទាំង​បញ្ហា​រវាង​ប្រទេស​ជា​សមាជិក ព្រម​ទាំង​រឿងរ៉ាវ​រវាង​ប្រទេស​សមាជិក និង​ប្រទេស​មិន​មែន​ជា​សមាជិក ។

          ក្នុង​ចំណោម​សមាជិក​ទាំង​ដប់​នៃ​អាស៊ាន ប្រទេស​កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង​វៀតណាម មាន​ស្ថានភាព​សេដ្ឋកិច្ច​ទាប​ជាង​គេ ប្រៀបធៀប​នឹង​សមាជិក ៦​ផ្សេង​ទៀត ។  ម្យ៉ាង​វិញ​ទៀត ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៅ​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា​នៅ​ឡើយ ជាក់ស្ដែង ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​នៅ​ពេល​បច្ចុប្បន្ន ។ យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ មិន​បាន​ធ្វើ​ឲ្យ​អាស៊ាន​ឈឺ​ក្បាល​ខ្លាំង​ដូច​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ។

       រឿងរ៉ាវ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់កករ ហើយ​បញ្ហា​នេះ​តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​កម្ពុជា ជា​ប្រធាន មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បាន​ឡើយ ហើយ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ដើម​ខែ​សីហា នេះ​ទៀតសោត ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែង ។

       ទោះ​យ៉ាង​ណា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​នៅតែ​ជា​ប្រធានបទ​ដែល​អាស៊ាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង  ហើយក៏​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​បី​ដែល​សម្រេច​បាន​សមិទ្ធផល​ច្រើន​ជាង​គេ។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​អាស៊ាន​មួយ​ចំនួន នៅ​តែ​យល់​ថា ក្ដី​ស្រមៃ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ទោះបី​របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា អាស៊ាន​សម្រេច​បាន ៩០% នៃ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​គោចរ​នៃ​សសរស្ដម្ភ​ទាំង​បី​ក៏ដោយ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login