2018-12-31 12:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់ ។ ជាទូទៅ ខ្យល់បកប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី ។ ខ្យល់បកប្រចាំតំបន់រួមមានខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិចនិងខ្យល់ប៉ូលបកពីទិសខាងកើត ។
ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លីហើយអាចបកពីគ្រប់ទិសទី ។ ខ្យល់បក់ប្រចាំទីទទួលឥទ្ធិពលពីភូមិសាស្រ្តតំបន់មួយ ។ ភូមិសាស្រ្តតំបន់ដូចជាមាត់សមុទ្រឬភ្នំ ជួនការតំបន់ទាំងពីរនេះមានសីតុណ្ហភាពខុសគ្នា បង្កើតបានជាខ្យល់ប្រចាំទីដូចជាជំនោរទ្វីបនិងជំនោរសមុទ្រ ។ នៅពេលថ្ងៃ ផ្ទៃដីស្រូបកម្តៅលឿនជាងផ្ទៃ ទឹក បន្ទាប់មកផ្ទៃដីកម្តៅ ខ្យល់ធ្វើឲ្យខ្យល់នេះក្តៅជាងខ្យល់នៅលើផ្ទៃទឹក ។ នៅពេលយប់ ផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹកធ្វើឲ្យខ្យល់នៅលើផ្ទៃដី ចុះត្រជាក់លឿនជាងផ្ទៃទឹកដែរ ។ ដូច្នេះពេលថ្ងៃ ខ្យល់បកពីសមុទ្រទៅទ្វីបឯពេលយប់ខ្យល់បកពីទ្វីបទៅសមុទ្រវិញ ។