ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំពោះអាស៊ានទាំងមូលបញ្ហាអទិភាពចម្បងរបស់យើងឥឡូវនេះគឺកសាងសហគមន៍ម អាស៊ាន នៅត្រឹមឆ្នាំ២០១៥ដូច្នេះយើងត្រូវធ្វើការពន្លឿនសមាហរណកម្ម ។ ជាការពិតយើងក៏ត្រូវផ្តោត និងការធានាការកសាងសហគមន៍អាស៊ានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ដូច្នេះយើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងទិដ្ធាការអាស៊ានដើម្បីឲ្យប្រជាជនអាចដំណើរដើម្បីឲ្យពួកគេអាចចល័តបាន ។ យើងក៏ត្រូវពិនិត្យមើលសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានផងដែរដែលបានយើងឥឡូវកំពុងធ្វើការ ។ រដ្ឋមន្រ្តីការបរទេសរបស់អាស៊ានផ្តល់ភារកិច្ចឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្សឲ្យព្រៀងសេចក្តីព្រៀមសេចក្តីប្រកាសនេះ ។ យើងនឹងមើលឃើញថាវានឹងទៅដល់ចំណុចណាប៉ុន្តែយើងសង្ឃឹមថានឹងបញ្ចប់វានូវឆ្នាំ ២០១២ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ។ យើងក៏មានផែនការធ្វើការលើអនុសញ្ញាឬកិច្ចព្រមព្រៀង ក្នុងតំបន់អាស៊ានស្តីពីការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សផងដែរ ។
យើងកំពុងពិនិត្យ លើបញ្ហាដូចជារក្សាសន្តិភាពសន្តិសុខ និងស្ថេរភាពតាមតំបន់ផងដែរ ។ នេះជាមូលហេតុដែលយើងឥឡូវនេះកំពុងធ្វើការលើពិធីការពិសេស នៃសន្ធិសញ្ញាតតំបន់គ្មានអាវុធនុយក្លេអ៊ែអាស៊ាន ។ គោលបំណងគឺត្រូវតែពន្លឿនការចុះហត្ថលេខា លើពិធីសារនេះដោយរដ្ឋអាវុធនុយក្លេអ៊ែរទាំង ៥ដែលជាសមាជិកអចិន្រ្តៃទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ដូច្នេះយើងកំពុងធ្វើការលើពិធីសារនេះ ព្រើយើងបានកំពុងើចចារជាមួយនឹងពួកគេរួចមកហើយ ។