ដើម្បីបង្កើតនិងពង្រឹងនូវវប្បធម៌សន្តិភាពពិភពលោកយើងត្រូវមានសីលធម៌ចំពោះពិភពលោកដូចតទៅ ៖
- រាប់អានជាភាតរៈជាមួយជនជាតិដទៃដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ សាសនា ឬពណ៍សម្បុរ
- រួមសហការពង្រីកសេដ្ឋកិច្ច នយោបាយជាមួយប្រទេសជិតខាងក្នុងតំបន់ និងក្នុងសកលលោក
- សាមគ្គីភាពជាតិ និងអន្តរជាតិ និងមានទំនាក់ទំនងល្អជាមួយជនបរទេសដែលមកស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា
- ជួយចែករំលែកនូវទុក្ខសោក និងផ្តល់ជំនួយតាមលទ្ធភាពជាមួយប្រជាជននៃប្រទេសដែលក្រីក្រ និងរងគ្រោះដោយសារគ្រោះធម្មជាតិ
- ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើអំពើហិង្សា ឬសង្រ្គាម ។