Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមាន ៖

ក. ភាពមនុស្សធម៌

ចលនាអន្តរជាតិ កើតឡើងសំដៅជួយជនរងរបួស នៅក្នុងសមរភូមិ ដោយមិនបែងចែក រើសអើង និងខិតខំ កាត់បន្ថយទុក្ខលំបាក របស់មនុស្សគ្រប់ ទីកន្លែង ដែលជួបប្រទះគឺ ការពារជីវិត សុខភាព និងលើកកំពស់ ការយោគយល់គ្នា ទៅវិញទៅមក មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព ស្ថិតស្ថេរដល់ជនគ្រប់រូប ។

ខ. ភាពមិនលំអៀង

ជាភាពមិនបែងចែករើសអើងសញ្ជាតិពូជសាសន៍ជំនឿសាសនា វណ្ណៈឬទស្សនៈនយោបាយឡើយ ។ ខំសម្រាលការឈឺចាប់ ខ្លោចផ្សារនិងជូនអាទិភាព ដល់ករណីដែលគ្រោះ អាសន្នជាងគេ ។

គ. អព្យាក្រិតភាព

ដើម្បីរក្សាក្តីសោមមនុស្សរីករាយ ជំនឿទុកចិត្ត ពីគ្រប់ មជ្ឈដ្ឋានចលនាមិនគប្បីចូលរួមក្នុងអរិភាពទោះក្នុងកាលៈទោសៈណាក៏ដោយមិនចូលរួមវែកញែករកខុសត្រូវ ក្នុងបញ្ហា នយោបាយពូជសាសន៍ ជំនឿសាសនា មនោគមន៍ វិជ្ជាឡើយ ។

ឃ. ឯករាជ្យភាព

ចលនាត្រូវតែឯករាជ្យ ។ សមាគមជាតិទោះជាជំនួយការឱ្យរដ្ឋាភិបាល ខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោមច្បាប់របស់ប្រទេសជាតិក៏ដោយ ក៏ជាកិច្ចកាលត្រូវតែរក្សាស្វ័យភាពរបស់ខ្លួនដើម្បីអាចធ្វើសកម្មភាព បានស្របតាមគោលការណ៍គ្រឹះនៃចលនា ។

ង. សេវាកម្មស្ម័ត្រចិត្ត

គឺជាអង្គការសង្រ្គោះដោយស្ម័ត្រចិត្តមួយដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់បានផលចំណេញនោះឡើយ ។

ច. ឯកភាព

នៅក្នុងប្រទេសមួយអាចមានសមាគមជាតិតែមួយគត់ ។ សមាគមជាតិនោះត្រូវតែបើកចំហរជូនជនគ្រប់រូបហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស ។

ឆ. សកលភាព

ចលនាអន្តរជាតិក្នុងនោះគ្រប់សមាគមជាតិទាំងអស់មានឋានៈ ស្មើគ្នា មានការទទួលខុសត្រូវ និងករណីយកិច្ច ដូចៗគ្នាក្នុងការជួយគ្នាទៅវិញទៅមក គឺជាលក្ខណៈសកល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login