Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សារៈប្រយោជន៍របស់ព្រៃឈើមានដូចជាៈ

  • ជាជម្រករបស់សត្វព្រៃ និងសត្វមច្ឆាគ្រប់ប្រភេទ
  • ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ ទូក គ្រឿងសង្ហារឹមគ្រប់ប្រភេទ និងស្លឹកវាសម្រាប់ប្រកផ្ទះ
  • ជួយរក្សាលំនឹងអាកាសធាតុ ( ភ្លៀងធ្លាក់ទៀងទាត់ )
  • ផ្តល់ខ្យល់អាកាសបរិសុទ្ធ
  • ជួយទប់ទល់ខ្យល់ព្យុះ ទឹកជំនន់
  • ជួយការពាររហូរច្រោះដី ( ដីបាក់ )
  • ធ្វើឲ្យដីមានជីជាតិ
  • ជួយស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញឧស្ម័នអុកស៊ីសែនដល់មនុស្ស... ។

កន្លងមកនេះព្រៃឈើនៅកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំគឺព្រៃ ឈើមានការថយចុះជាលំដាប់បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥% ប៉ុន្តែនៅបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និងបន្តថយចុះជាលំដាប់ទៀត ។

គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើមានដូចជាៈ

  • បង្កើនផ្ទៃដីព្រៃឈើឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍អន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អ
  • បង្កើនតំបន់ការពារធម្មជាតិ ( ឧទ្យានជាតិ )
  • បង្កើតសហគមន៍ព្រៃឈើ
  • ការបោះបង្គោលព្រំដែនព្រៃឈើ
  • ការស្រាវជ្រាវ និងអភិរក្សសត្វព្រៃ
  • ការដាំដើមឈើឡើងវិញ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login