ការអត់ឳនដោយភាតរភាព គឺបានមកពី ៖
ការអត់ឳន ភាតរភាព
- ការអត់ឳន សំដៅលើផ្លូវចិត្ត និងបំណងល្អ មិនចាំតែស្តីបន្ទោស ឬចាប់កំហុសអ្នកដទៃ ។
- ភាតរភាព សំដៅយកភាពជាបងប្អូន សេចក្តីស្រឡាញ់រាប់អានរកគ្នាដូចបងប្អូន និយាយរកគ្នាដោយសេចក្តីស្រឡាញ់និងចេះសង្រ្គោះគ្នា ជួយគ្នារាល់ការជួបបញ្ហាលំបាក ។ ជារួមមក ការអត់ឳនដោយភាតរភាព គឺជាការអត់ឳនឱ្យគ្នាលើផ្លូវចិត្ត និងបំណងល្អ ដោយមិនចាំតែស្តីបន្ទោសនោះឡើយ គឺស្រឡាញ់រាប់អានរកគ្នាដូចបងប្អូន ។ ការអត់ឳនឱ្យគ្នាកើតចេញពី ការយោគយល់ អធ្យាស្រ័យសន្តោសប្រណី សេចក្តីស្រឡាញ់ និងរាប់អានគ្នាដោយស្មោះស្ម័គ្រ ។