Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១ . តើមេឃុំចៅសង្កាត់មានតួនាទីអ្វីខ្លះ ?

២. តើមេឃុំ ចៅសង្កាត់គឺជាអ្វី ?

៣. តើគណៈកម្មាធិការនៅឃុំ សង្កាត់មានអ្វីខ្លះ ?

៤. តើមេឃុំ ចៅសង្កាត់មានសិទ្ធិចាត់តាំងគណៈកម្មាធិការនានាដែរឬទេ ?

៥. ហេតុអ្វីបានជាមេឃុំ ចៅសង្កាត់មានសិទ្ធិចាត់ចែ​ងតាំងគណៈកម្មាធិការនានា ?

ចម្លើយ

១ . ចៅសង្កាត់ត្រូវធានា ឲ្យក្រុមប្រឹក្សាប្រើប្រាស់អំណាចតួនាទីនិងមុខងាររបស់ខ្លួនក្នុងនោះគឺៈ

  • ចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា
  • អនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
  • អនុម័តលើគម្រោងថវិកាឃុំ សង្កាត់
  • កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋានកំរៃជើងសារ
  • អនុម័តបទបញ្ជាផ្ទៃក្នុងននិងដីកាឃុំ សង្កាត់ (​តាមសំលេង ភាគច្រើនដាច់ខាត )
  • ចូលរួមសហប្រតិបត្តិការជាមួយមឲប្រជាពលរដ្ឋ ។

២. មេឃុំ ចៅសង្កាត់គឺជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ របស់ខ្លួនផងហើយក៏ជាអ្នកដឹកនាំបញ្ហាប្រតិបត្តិដោយរួមមានកិច្ចការរដ្ឋបាលឃុំ សង្កាត់ ផងដែរដោយសារគេមិនបានវែកញែកឲ្យដាច់រវាងអំណាច​ប្រតិបត្តិនិងអំណាចបញ្ញត្តិដែលមាននៅក្នុងថ្នាក់រដ្ឋបាលឃុំ សង្កាត់ ។ ក្នងតួនាទីណេះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ធានាឲ្យមានការប្រជុំរបស់ក្រុមប្រឹក្សាយ៉ាងតិច​ម្តងក្នុងមួយខែ​ជាអ្នកកាពារបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ។ មេឃុំចៅសង្កាត់គឺជាអ្នកប្រតិបត្តិតាមការប្រគល់អំណាចពីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការអនុវត្តន៍ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សា នេះ ។ មេឃុំ ចៅសង្កាត់ក៏មានភារកិច្ចទទួលខុសត្រូវចំពោះម្ចាស់សន្លឹកឆ្នោតជាពិសេសចំពោះគោលនយោបាយបក្សដែលមេឃុំ ចៅសង្កាត់ក៏មិនអាចល្មើសបានដែរ ។

៣. គណៈកម្មាធិការនេះមានជាអាទិ៍ៈ គណៈកម្មាធិការគ្រប់គ្រងការដ្ឋាននានា គណៈកម្មាធិការ ថវិកាហិរញ្ញវត្ថុ គណៈកម្មាធិការអប់រំ សង្គមកិច្ច សុខាភិបាល... ។ល។ គណៈកម្មាធិការទាំងនេះងាចនឹងត្រូវបញ្ចាប់ភារកិច្ចឬផ្លាស់ប្តូរអាស្រ័យទៅតាមមេឃុំ ចៅសង្កាត់ជាអ្នកតំណាង ។

៤. មេឃុំ ចៅសង្កាត់មានសិទ្ធិចាត់ចែងតាំងគណៈកម្មាធិការនានា ។

៥. ព្រោះមេឃុំ ចៅសង្កាត់អាចជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌសម្រាប់ផ្តល់យោបល់ចំពោះកិច្ចការ ទាំងឡាយណាដែលមេឃុំចៅសង្កាត់ យល់ថាជាកិច្ចការបច្ចេកទេសហើយដែលខ្លួនមិនអាចលទ្ធភាពនឹងធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ទៅបាន ។ ហេតុនេះ មេឃុំ ចៅសង្កាត់មានសិទ្ធិនឹងជ្រើសរើសគណៈកម្មាធិការនានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវចំពោះកិច្ចការជំនាញ និងធ្វើសេចក្តីរាយការណ៍ឲ្យខ្លួនវិញ ។ គណៈកម្មាធិការនេះអាចបន្តកិច្ចរបស់ខ្លួន ឬមិនអាចបន្តគឺអាស្រ័យដោយការកំនត់របស់មេឃុំ ចៅសង្កាត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login