Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ     

១. តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាសផ្ទៃ គឺជាអ្នកណា ?

២. តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ មានតួនាទីធ្វើអ្វី ?

៣. តើស្មៀនឃុំ សង្កាត់ត្រូវបានផ្លាស់ប្តូរក្នុងករណីណា ?

៤. តើក្នុងនាមជាមន្រ្តីអត្រានុលដ្ឋានមានតួនាទីអ្វីខ្លះ ?

៥. ប្រសិនបើមេឃុំ ចៅសង្កាត់មិនបានអនុវត្តន៍ភារកិច្ចជាមន្រ្តីអត្រានុកូលដ្ឋានបានល្អទេ តើមានបញ្ហាអ្វីខ្លះ ?

ចម្លើយ

១. មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ស្មៀនឃុំ ។

២. មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃគឺ ស្មៀនឃុំ សង្កាត់ ដើម្បីជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តភាពកិច្ចការរដ្ឋបាលឃុំ សង្កាត់ ។

៣.ស្មៀនឃុំ សង្កាត់ត្រូវផ្លាស់ប្តូរក្នុងករណីមាន សំណើរមេឃុំ ចៅសង្កាត់អនុលោកតាមការសម្រេចចិត្តរបស់ក្រនុមប្រឹក្សាឃុំ សង្កាត់ ។

៤. មេឃុំ ចៅសង្កាត់ជាមន្រ្តីអត្រានុកូលដ្ឋាន ដែលមានសិទ្ធិដូចមានចែងក្នុងមាត្រា ៩នៃអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៣ ។ ក្នុងតួនាទីនេះ នេះមេឃុំចៅសង្កាត់មានអំណាចខ្លាំងបំផុតក្នុងការកំណត់ថានរណាម្នាក់អាចកើត ឬបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។​

៥. អាចនឹងបង្កើននូវបរិយាកាសពុករលួយ និងការគាបសង្កត់ទៅលើអ្នកដែលមកធ្វើសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ( ឲ្យនរណាម្នាក់ ) ហើយលើសពីនេះទៅទៀត គាត់អាចនឹងបង្កើតឲ្យមានកាបន្លំ សំបុត្រមរណភាព សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឲ្យនរណាម្នាក់ដែលមិនមែនជាជនជាតិខ្មែរពិតប្រាកដ ដោយសារចន្លោះនៃច្បាប់អនុក្រឹត្យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login