Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. កត្តាពលកម្ម និងគំនិតច្នៃប្រឌិត ៖ ពលកម្មមានសារៈសំខាន់ណាស់ សំរាប់ការ ទ្រទ្រង់សង្គម មនុស្ស ។ គ្មានពលកម្មគឺគ្មានគំនិតច្នៃប្រឌិត ហើយក៏គ្មានអត្តិរភាពសង្គមមនុស្សដែរ ។ ដូចនេះពលកម្មកត្តាចំបង និងសំខាន់ដែលធ្វើអោយសង្គម មនុស្សមានអាទិភាព ជារៀងរហូតបន្តពីសង្គមមួយទៅសង្គមមួយទៀត ។

ខ. កត្តាភូមិសាស្ត្រ ៖ សំដៅទៅលើទឹកដី ភ្លើង ខ្យល់

ធម្មជាតិ និងអាកាសធាតុ ទាំងអស់នេះ ជាតំរូវការមនុស្ស ហើយទាញអត្តប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការក្នុងជីវភាពរស់នៅ ។ ដូចនេះលក្ខណៈភូមិសាស្រ្តធម្មជាតិ ទឹកដីអាកាសធាតុរបស់ប្រទេសនីមួយៗបានជះឥទ្ធិពលដល់ទឹកចិត្ត និងការរស់នៅ របស់ជនជាតិនីមួយៗដែរ (ការលំបាកនិងកាយងាយស្រួល) ពោលគឺការសំរបសំរួលដើម្បីរស់នៅជាមួយ និងលក្ខណៈភូមិសាស្រ្តទាំងនោះ ។

គ. កត្តាសាសនា ៖ ជាផ្នែកមួយនៃវប្បធម៌ (ស្មារតីនិងសំភារៈ) ដែលជះឥទ្ធិពលដល់ ជីវភាពរស់នៅរបស់ប្រជាជន ។ សាសនាដែលជនជាតិនីមួយៗ គោរពបូជាបានចាក់រឹសយ៉ាងជ្រៅទៅក្នុងបេះដូងរបស់ជនជាតិនីមួយៗតាំងពីប្រពៃណីទំនៀមទំលាប់និងរបៀបរបបរស់នៅប្រចាំថ្ងៃ ។

ឃ. កត្តារបបសង្គម ៖ សង្គមនីមួយៗមានរបបសង្គមរបស់ខ្លួនក្នុងការគ្រប់គ្រងដឹកនាំទៅតាមដំនាក់កាលប្រវត្ថិសាស្រ្ត រៀងៗខ្លួន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login