Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វែកញែករវាងវប្បធម៌ និង អរិយធម៌ ៖

  • ភាពដូចគ្នារវាងវប្បធម៌ និង អរិយធម៌ ៖

      ពាក្យថា វប្បធម៌ និង អរិយធម៌ទាំងពីរនេះមានន័យទំនាក់ទំនង ពឹងពាក់អាស្រ័យទាំង អនុវត្តនូវកិច្ចនាន ឪ្យគ្នាទៅវីញទៅមក ។ ហេតុដូចនេះហើយដោយយោងទៅតាមទស្សនៈសង្គមវិទ្យាការសិក្សាវែកញែក គួរតែជាការទំនាក់ទំនងគ្នា ។ ដោយឆ្លងទៅតាមការសិក្សាស្រា​វជ្រាវកន្លងមកបានបង្ហាញថាវប្បធម៌និង​អរិយធម៌បានបម្រើដល់តម្រូវការរបស់មនុស្សដោយផ្ទាល់ ។ តួយ៉ាងណាប្រលោមលោកមិនដូចជា អង្កុលីលេខដែលមិនបានបម្រើជាមធ្យាបាយនាំទៅរកគោលដៅអ្វីឡើយ ជាមួយគ្នានេះដែរលោក MACLVER N និង PAGE គាត់មានទស្សនៈ ថាអ្វីដែលយើងបង្កើតវាគឺ ដោយសារតែយើងចង់បានវា ។ ពួកវាទាំងអស់តំណាងអោយមធ្យាបាយទៅលើអ្វីដែលធ្វើការបញ្ជាក់ ពីខ្លួនឯងផ្ទាល់ ។ ពួ

ក​វាឆ្លើយតបទៅនិងសម្ភារៈដែលមិនចាំចាច់នៅក្នុងខ្លួន ឬជាតម្រូវការចាំចាច់ដែលមិនជាប់ទាក់ទងទៅនិងអ្វីៗនៅខាងក្រៅឡើយដោយដយោងទៅតាមអ្នកនិពន្ធទាំងអស់នេះជាកម្មសិទ្ធិរបស់វិស័យវប្បធម៌ ។ ម៉្យាងវិញទៀតអរិយធម៌តំណាងឪ្យមធ្យាបាយដែលបម្រើទៅដល់ សេចក្តីត្រូវការណាមួយនោះ ។ ជាឧទាហរណ៍ពួកគេបាននិយាយថា អង្គុលីលេខដែលប្រតិបត្តិភ្លាមៗ ដូចជាការបោះពុម្គសារព័ត៌មាន ម៉ាស៊ីន ក្រឡឹងរោងចក្រ ក្បាលរថភ្លើង ធនាគារ និង ប្រព័ន្ធរូបិយប័ណ្ណជាដើម ​។ វត្ថុទាំងអស់នេះសុទ្ធសឹងជារបស់ដែលបម្រើដល់សេចក្តីត្រូវការហើយពិសេសទៀតនោះគឺមានប្រយោជន៍ទាំងអស់ ។ អ្វីៗដែលបានច្នៃប្រឌិតឡើងដើម្បីប្រតិបត្តិ ជាមធ្យាបាយរកប្រយោជន៍ និងតម្លៃនៃការប្រើប្រាស់ ។ យើងចង់បានវត្ថុទាំងនេះមកដើម្បីបំពេញចិត្តព្រមទាំងការប្រើប្រាស់ជាមធ្យាបាយក្នុងការធ្វើអ្វីមួយ ដើម្បីទទួលនូវផលចំនេញជាទីគាប់ចិត្ត ។ គ្រឿងឧបករណ៍នានាដូចជាម៉ាស៊ីនត្រូវបានគេយក​ ទៅ​ប្រើប្រាស់ខាងផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និង បច្ចេកទេសនានា ដែលទាំងអស់នោះសុទ្ធតែជាធាតុនៃវប្បធម៌ ។ ទាំង​នេះធ្វើឪ្យយើងយល់ន័យរបស់ពាក្យថា អរិយធម៌បាន គឺ ជាអង្គការ និងយន្តការដែលមនុស្សលោកបានបង្កើតឡើងដោយសារ ខិតខំប្រឹងប្រែរបស់ពួកគេក្នុងការគ្រប់គ្រងនូវលក្ខខណ្ឌរស់នៅរបស់គេក្នុងសង្គម ។

  • ភាពផ្សេងគ្នារវាងវប្បធម៌ និង អរិយធម៌ភាពខុ​​សគ្នា​ វប្បធម៌ និង អរិយធម៌គឺ ៖

    ផលដែលសង្ឃឹមថា និងទទួលបានសម្រា​ប់សេចក្តីត្រូវការរបស់ខ្លួន ។ អាស្រ័យដោយពាក្យថា អរិយធម៌ មានតាំងពីកំណើតរបស់ខ្លួនមានស្តង់ដាជាក់លាក់ក្នុងការវាស់ស្តង់​ រីឯវប្បធម៌មិនដូច្នោះឡើយ ពីព្រោះពាក្យថាវប្បធម៌តំណាំងអោយមធ្យាបាយ រកផលប្រយោជន៍សម្រាប់មនុស្សដែលច្នៃប្រឌិតឡើង សម្រាប់ចំណង់ចំណូលចិត្តដែលយើងចងបាន ។ ការផ្តល់អោយនូវផលល្អ និងគុណភាពនៃសមត្ថភាពអាចត្រូវវាស់វែងស្ទង់ស្ទាបបាន ។ យើងអាចប្រៀបធៀបអរិយធម៌រវាងសង្គមឧស្សាហកម្មទៅនិងសង្គមសក្តិភូមិយើងឃើញថា មានលក្ខណៈខុសគ្នា យ៉ាងខ្លាំងដែលឪ្យយើងគត់សម្គាល់បាន​ ។ ដោយយោងទៅលើលោក SHAKESPEAR បានោនិយាយថា ការវាស់ស្ទង់នៃភាពល្អប្រសើរដ៏ខ្ពង់ខ្ពស់ទៅនិងលោក KALDAS គឺបានក្លាយទៅជាឥតប្រយោជន៍ និងមានលក្ខណៈស្រពិចស្រពិលទៅវិញ ។ ភាពខុសគ្នាទី២រវាង វប្បធម៌និងអរិយធម៌ ពីមុនមិនចេះប្រែប្រួលផ្លាស់ប្តូរឡើយ  ចំណែកឯ ក្រោយៗមកទៀត វាចេះតែមានការជឿនលឿនជាមួយនិងការ រីកចម្រើននៃសង្គម ។ តាមពិតទៅបើទោះបីជាវប្បធម៌មិនមែនជា ស្ថាទិចក៏ដោយប៉ុន្តែវាចេះតែបន្តនូវតម្លៃខ្លឹមសារ ជារួមដោយខ្លួនឯង ​។ ឧទាហរណ៍ ៖  រថយន្តនៅសម័យមុនពិតជាអន់ជារថយន្ត នៅពេលសព្វថ្ងៃនេះ ប៉ុន្តែយើងអាចនិយាយថា តើកំណាព្យ ដែលនិយាយពីស្រីក្រមុំសៅកែដ៏ស្រស់សោភាដែលនិពន្ធដោយបុព្វបុរសយើងដូចគ្នាទៅកំណាព្យដែេលនិពន្ធដោយកវី នៅសម័យសព្វថ្ងៃនេះដែរឬទេ ? ​អរិយធម៌គឺចេះតែបន្តការវិវត្តន៍នៅចុងសង្គមមួយទៀត ប្រទេសមានការអភិវឌ្ឍន៍ងាយស្រួល យកវីធីសាស្ត្រផលិតកម្មក្នុងការប្រើប្រាស់ក្នុងប្រទេសជឿនលឿន ។ វប្បធម៌ត្រូវបានប្រាកាន់យកដោយមនុស្សព្រមទាំងប្រព្រឹត្តទៅតាមដែលជារបៀបផែន នៃជីវិតក្នុងការរស់នៅ ។ ដូច្នោះវាមិនមាន ងាយស្រួលក្នុងការជំនួយឬការផ្លាស់ប្តូរបានឡើយ ។ វប្បធម៌ គឺជាការសំដែងបញ្ជាក់ឪ្យឃើញច្បាប់នូ​វមធ្យោបាយ និងរបៀបរស់នៅ ។ ប្រសិនបើយើងខ្ចី វប្បធម៌ពី បស្ចឹមប្រទេសនោះយើងនិងត្រូវការផ្លាស់ប្តូរនូវផ្នត់គំនិតទាំងស្រុង ។​ រីឯអរិយធម៌អាចនិងត្រូវបានគេខ្ចី ដោយពុំចាំបាច់មានការផ្លាស់ប្តូរនូវរបៀបរស់នៅឡើយ ​។​ ប៉ុន្តែភាពខុសគ្នាផ្សេងទៀតរវាងអរិយធម៌មិនគួរត្រូវទទួលយកជាការរឹកបន្តឹងឬសំខាន់ នីក្នុងមុ​​ខវីជ្ជាខាងសង្គមវិទ្យាសោះ ។ អន្តរកម្មរបស់ពួកគេគួរ តែក្រោយទៅពិចារណាគិតអោយបានហ្មត់ចត់ ។ ពាក្យថាអរិយធម៌ ជាញឹកញាប់គឺជាយានផ្ទុកនូវវប្បធម៌ ដូចជា វិទ្យុ រោងចក្រ និង សៀវភៅផ្សេងៗទៀត ។ ​ស្របតាមរយះការរីកចំរើនជឿនលឿនខាងផ្នែក ឧ្សាហកម្ម និងបច្ចេកវិជ្ជា អរិយធម៌បានផ្តល់ ឪ្យមនុស្សជាតិជាមួយ និងពេលវេលា និងជាផាសុខភាពច្រើន ហើយដោយបញ្ហានេះ ស្តែងអោយចេញនូវការអនុវត្តន៍ឪ្យកាន់តែប្រសើរ ។ តាមរយះការដើរឆ្លងកាត់របស់ខ្លួនវប្បធម៌ធ្វើការនាំផ្លូវ នូវច​លនានៃអរិយធម៌ ។ បើគ្មាននូវវប្បធម៌ប្រាកដណាស់និងមាននូវមហន្តរាយក្នុងសករាជនៃមនុស្សជាតិរបស់យើងដែល និងត្រូវជាប់គាំកង់វិលនៃម៉ាស៊ីនដែលគេធ្វើឡើង ។ អរិយធម៌គឺឆ្កួតវង្វេងក្នុងការរីកចំរើនរបស់ខ្លួន ។ រោងចក្រគ្រាន់តែផលិត ផលិតផលតែប៉ុណ្ណោះ ។ វិធីសាស្រ្តនិងការចែកចាយគឺទុកឪ្យវប្បធម៌ធ្វើការសម្រេចចិត្តកំណត់​ ។ វប្បធម៌គឺជាវិស័យនៃមនុស្ស ជាតិនិង តម្លៃចុងក្រោយត្រូវតែធ្វើការពន្យល់បកស្រាយដល់ពិភពលោកទាំងមូលរួមទាំងមធ្យោបាយបច្ចេកទេសនិងអំ​ណាច ឥទ្ធិពលផ្ទាល់ និងពួកគេដោយមានការផ្លាស់ប្តូរគ្រប់មនុស្សទាំងអស់ មិនថា​ ក្មេង ​ចាស់ ប្រុស ស្រី​ គឺជាវិធីវិភាគភិនភាគនៅក្នុងការក្រឡេកទៅមើលវត្ថុទាំងឡាយ ឥរិយាបថបុ​គ្គលិកលក្ខណៈរបស់ខ្លួន អំនាចដែលវាប្រើប្រាស់ និងលក្ខណៈដែលពួកវាត្រូវយកទីអនុវត្តន៍ មធ្យោបាយ ដែលវាប្រមូលផ្តុំ និងរបៀបកេងប្រវ័ញ្ច របស់ពួកគេ ។ វាមិនអាចគេចចេញពីអំនាចឥទ្ធិពល នៃគោលជំនឿនិងស្តង់ដារ ព្រមទាំងរបៀបបែបបទ នៃយុគ្គសម័យមុនឡើយ នៅក្នុងការវិភាគចុងក្រោយនេះទាំងវប្បធម៌ និងអរិយធម៌គឺជាការផលដែលចេញពីកិច្ចការខិតខំប្រឹងប្រែង របស់មនុស្សជាតិ ។ ទាំងការដើរតូនាទីជាបរិស្ថាននិងជាមធ្យាបាយ ក្នុងការអភិវឌ្ឃន៍ជីវភាពរស់នៅក្នុងសង្គមរបស់ពួកគេផងដែរ និងជីវភាពរស់នៅក្នុងសង្គម និងអរិយធម៌ធ្វើការកំណត់នូវគំនូរបែបបទរស់នៅក្នុងសង្គម និងជិវភាពរស់នៅក្នុងសង្គម និងអរិយធម៌សម័យបច្ចេកវិទ្យា គឺខុស ពីអរិយធម៌ ដែលបានរីកល្អតាមទន្លេនីល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login